តារាង និង កញ្ចប់​ពុម្ព​អក្សរ​ខ្មែរ (Khmer Font Package, 2016-02-15)

      តារាង និងកញ្ចប់ពុម្ពអក្សរខ្មែរ (២០១៦.០២.១៥) នេះ ខ្ញុំបានចម្លងតាមទាំងស្រុងចេញអំពីប្លុកស្ប៉តអាក្បាលធំ(http://akbalthom.blogspot.com) របស់លោក នៅ សំណាង (Samnag Nouv)ក្ុងគោលបំណងជួយផ្សព្វផ្សាយនូវពុម្ពអក្សរខ្មែរយូនីកូដឱ្យកាន់តែមានភាពសម្បូរបែប នឹងទូលំទូលាយមួយកម្រិតទៀត។ សូមអរគុណព្រះគុណ និងសូមអរគុណសម្រាប់ការគាំទ្រនូវពុម្ពអក្សរខ្មែរយើង...។

"ប្លក់​អាក្បាលធំ​ បាន​ប្រមូល​ពុម្ព​អក្សរ​ខ្មែរ​ទាំង​ប្រភេទ​យូនីកូដ និង​ប្រភេទ​ធម្មតា​ដាក់​ជា​កញ្ចប់​ និង​បាន​បង្កើត​ជា​តារាង PDF ងាយស្រួល​​​​មើល និង​ទាញ​យក។​ ពុម្ព​អក្សរ​ខ្មែរ​ដែល​ដាក់​ឲ្យ​ទាញ​យក​កន្លង​មក ​គឺ​មាន​នៅ​ក្នុង​កញ្ចប់​នេះ​ទាំងអស់ ដូច្នេះ​បើ​លោកអ្នក​ធ្លាប់​បាន​ទាញ​យក​ពុម្ព​អក្សរ​ពី​ប្លក់​អាក្បាលធំ​កន្លង​មក​នោះ សូម​លុប​វា​ចោល រួច​មក​ទាញ​យក​ថ្មី​នៅ​ទី​នេះ។ ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដែល​បាន​រចនា​កន្លង​មក មិន​ប្រាកដ​ថា​អាច​ដើរ​បាន​ត្រឹមត្រូវ​ទេ ព្រោះ​អ្នក​រចនា​ជើង​ថ្មី សុទ្ធតែ​មិនមែន​អ្នកជំនាញ ឬ​ឆ្លង​កាត់​ការ​សិក្សា​ពី​ការ​បង្កើត​ពុម្ព​នោះ​ទេ ​បើ​មាន​បញ្ហា​សូម​រាយការណ៍​ទៅ​អ្នក​រចនា​ពុម្ព​ទាំង​នោះ"​។

គោលបំណង​ដែល​ប្លក់​អាក្បាលធំ​លើក​យក​ពុម្ព​ទាំងអស់​ (ទាំង​ដើរ​ស្រួល និង​ដើរ​មិន​ស្រួល) គ្រាន់តែ​ចង់​​បង្ហាញ​ឲ្យ​មហា​​ខ្មែរ​ បាន​ស្គាល់​ពី​ភាព​រីកចម្រើន​ និង​ដឹង​ថា​ពុម្ព​អក្សរ​ខ្មែរ​សព្វថ្ងៃ​មាន​ប៉ុន្មាន​ហើយ? រូបរាង​មាន​លក្ខណៈ​អ្វី​ខ្លះ? ជួយ​កាត់​បន្ថយ​ការ​សួរ​គេ​ឯង​អំពី​ពុម្ព​​អក្សរ​ខ្មែរ។ បើ​លោក​អ្នក​ឆ្ងល់​គ្រាន់​តែ​បើ​មើល​តារាង​ជា​ការ​ស្រេច។

ថ្វីត្បិត​តែ​ខ្ញុំ​ និង​អ្នក​រចនា​ពុម្ព​ដទៃ​ទៀត បាន​ដាក់​ឲ្យ​ទាញ​យក​​ពុម្ព​អក្សរ​ ទៅ​ប្រើ​​ដោយ​សេរី​ក៏​ពិត​មែន តែ​មិន​សេរី​សម្រាប់​ក្រុមហ៊ុន ផលិតកម្ម អ្នក​ក្រាហ្វិក​អាជីព​នោះ​ទេ! ព្រោះ​ថា​អ្នក​ទាំង​នោះ​សុទ្ធតែ​យក​ទៅ​ប្រើ​ដើម្បី​រក​លុយ​បន្ត អញ្ចឹង​ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំងអស់ ​សូម​អាន​ «កិច្ចព្រមព្រៀង​ផ្ដល់​សិទ្ធិ​ចំពោះ​អ្នក​ប្រើប្រាស់​ពុម្ព​អក្សរ» ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​អ្នក​ខំ​រចនា​ពុម្ព​អក្សរ​ខ្មែរ​ខ្លះ​ផង ។ សូម​អរគុណ!​

៙ ទាញ​យក ៖

  • តារាង​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ (មាន​លេខ​សំគាល់ ២០១៥-១១-២២)​​ - ទំហំ​៩MB ចុច​ទីនេះទាញយក
  • កញ្ចប់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ (មាន​លេខសំគាល់ ២០១៦-០២-១៥) - ទំហំ៣៧MB ចុច​ទីនេះទាញយក
  បញ្ជាក់ ៖ តារាង និង កញ្ចប់​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ ធ្វើ​ការ​បន្ទាន់​សម័យ​មិន​ដូចគ្នា​ទេ! ចំណែក​ពុម្ព​អក្សរ​មួយ​ចំនួន​តូច​ ដែល​មិន​បាន​ដាក់​ឲ្យ​ទាញ​យក គឺ​ជា​ពុម្ព​អក្សរ​ខ្មែរ​​សម្រាប់​ទុក​លក់ មិន​ទាន់ដាក់​ឲ្យ​ទាញ​យក​ទេ សូម​ទាក់ទង​ទៅ​ម្ចាស់​ពុម្ព​អក្សរ​បើ​លោកអ្នក​ចង់​ប្រើប្រាស់។  

៙ ផ្សេងៗទៀត ៖


សូម​មើល កិច្ចព្រមព្រៀង​ផ្ដល់​សិទ្ធិ​ចំពោះ​អ្នក​ប្រើប្រាស់​ពុម្ព​អក្សរ​​​ខ្មែរ

 មើល​ផ្ទាល់ តារាង​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ


បានផ្សាយបន្តទាំងស្រុងចេញមកអំពីប្លុកស្ពតអាក្បាលធំ របស់លោក នៅ សំណាង (http://akbalthom.blogspot.com)

Comments

  1. ខ្ញុំទាញយកមិនបានទេ។ សូមដាក់តំណភ្ជាប់ថ្មី អរគុណច្រើន។

    ReplyDelete

Post a Comment