បទថា "អនុមោទនា"

- បទថា អនុមោទន មកពី [អនុ+មុទ+យុ] ប្រែថា "សេចក្ដី​រីករាយ​តាម, ត្រេកអរតាម" , ដូចមានបទវិគ្រោះថា អនុមោទយតេតិ > អនុមោទនំ, ដូច្នេះ ម្យ៉ាងទៀតថា "ពាក្យ​ជា​គ្រឿង​រីករាយ​តាម, ពាក្យជាគ្រឿងត្រេកអរតាម" ដូចបទវិគ្គហៈថា អនុមោទទន្តិ ឯតេនាតិ > អនុមោទនំ។ -ករណត្ថបុំ. ប្រយោជន៍ ​ឬសេចក្ដី​ត្រូវ​ការ​ដល់​កិរិយា​ធ្វើ​នូវ​ពាក្យ​ជា​គ្រឿង​រីករាយ​តាម (នូវ​អនុមោទនា)។ -កថាឥ. វាចា​ជា​គ្រឿង​ពោល​ដោយ​សេចក្ដី​រីករាយ, វាចា​ជា​គ្រឿង​ពោល​នូវ​អនុមោទនា។ -កាលបុំ. កាល​ជា​ទី​ធ្វើ​នូវ​សេចក្ដី​រីករាយ, កាល​ជា​ទី​ធ្វើ​នូវ​អនុមោទនា។ -គាថាវណ្ណនាឥ. កថា​ជា​គ្រឿង​ពណ៌នា​នូវ​គាថា​ជា​គ្រឿង​រីករាយ​តាម។ -អត្ថបុំ. ប្រយោជន៍ឬ​សេចក្ដី​ត្រូវ​ការ​ដល់​ធម្មកថា​ជា​គ្រឿង​រីករាយ​តាម។ -ធម្មកថាឥ. ធម្មកថា​ជា​គ្រឿង​រីករាយ​តាម។ -អាវសាននបុំ. កាល​ជា​ទី​បំផុត​នៃ​ធម្មកថា​ជា​គ្រឿង​រីករាយ​តាម, កាល​ជា​ទី​បំផុត​នៃ​អនុមោទនា, កាល​ជា​ទី​ចប់​នៃ...។
- បទថា អនុមោទនា មកពី [អនុ+មុទ+យុ+អា-ឥ.] ប្រែថា "វាចា​ជា​គ្រឿង​រីករាយ​តាម, វាចាជាគ្រឿងត្រេកអរតាម, ដូចមានបទវិគ្គហៈថា.អនុមោទន្តិ ឯតាយាតិ > អនុមោទនា ដូច្នេះជាដើម។
-សរុបសេចក្តីរួមមក ពាក្យថា អនុមោទនា បើជានាមសព្ទ (ន) មានន័យថា "សេចក្តីត្រេកអរតាម, ការជួយត្រេកអរ, អំណរជាមួយ, វាចាសម្តែងសេចក្តីត្រេកអរ, ឬសេចក្តីរីករាយតាម"។ បើជាកិរិយាសព្ទ (កិ) មានន័យថា "ត្រេកអរតាម, ជួយត្រេកអរ, ត្រេកអរជាមួយផង, ទទួលអំណរ"។
-ឧទាហរណ៍ លោកអើយ សូមអនុមោទនា ! សូមអនុមោទនាបុណ្យទាំងអស់គ្នា....ជាដើម។

Comments