ពាក្យថា "សាធុ"

ពាក្យថា សាធុ (ន.បុំ.) មកពី [សាធ+ឧ] (កម្ម) ជាភាសាបាលី ឬសំស្ក្រឹត ប្រៃថា "ញ៉ាំង​ប្រយោជន៍​ឱ្យ​សម្រេច" ដូចមានបទវិគ្គហៈថា. អត្ថំ សាធេតីតិ > សាធុ។ ប្រើជាគុណនាម ប្រែថា "ប្រពៃ​ហើយ, ស្រួល​ហើយ, ល្អ​ហើយ, ល្អ (ដូចគ្នានឹងបទថា "សុន្ទរ", ត្រូវ, ត្រឹម​ត្រូវ; ស្រួល, ស្រួលបួល; ដែល​ឲ្យ​សម្រេច​ផល​ ឬ​សម្រេច​ប្រយោជន៍; ដែល​ពិត, មែន;... ។ប្រើជានាម ប្រែថា "សម្បុរ​ស, មនុស្ស​ចិត្ត​ល្អ, មនុស្ស​ចិត្ត​បុណ្យ, អ្នក​ប្រាជ្ញ...។ ជានិបាតសព្ទ​ប្រាប់​សេចក្ដី​ប្រែថា “ល្អ !; ល្អ​ហើយ !; ស្រួល​ហើយ !; ត្រូវ​ហើយ !; មែន !; មែន​ហើយ !; អរ​ហើយ !;...” បើប្រើជា​ពាក្យ​សម្រាប់​ប្រើ​ក្នុង​ការ​ទទួល​អនុមោទនា, ទទួល​អំណរ, ទទួល​ព្រម​ផង​ជាដើម : បើ​អស់​លោក-អ្នក​យល់​ព្រម​ សូម​ឲ្យ​សទ្ទ​សញ្ញា​ថា សាធុ បី​ដង​ឲ្យ​ព្រម​ៗ​គ្នា​មក ! ។ល។ សាធុកម្ម អំពើល្អ, បុណ្យ, កុសល។ សាធុការ ការបញ្ចេញវាចាថាសាធុ.................។

Comments