ចុចលើរូបដើម្បីទាញយក
“វចនានុក្រមច្បាប់តាមបទដ្ឋានគតិយុត្ដខ្មែរ” ត្រូវបានរៀបចំចងក្រង
និង ស្រាវជ្រាវដោយចំណាយ រយៈពេលជាងពីរឆ្នាំ
ដោយបានប្រមូលចងក្រងនូវពាក្យពេចន៍ អត្ថន័យ
និងខ្លឹមសារដែលបានចែងក្នុងច្បាប់ទាំងនោះ ដោយបានចង្អុលយោងចំៗមាត្រា
យកមកប្រមូលផ្ដុំជាបណ្ដុំពាក្យច្បាប់ដែលមានភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវ។
ពាក្យច្បាប់តែមួយ ប៉ុន្ដែមានអត្ថន័យច្រើនតាមប្រភេទច្បាប់
ជាហេតុធ្វើឲ្យក្រុមការងារ khmerlaws.com
ត្រូវចំណាយពេលរៀបចំអត្ថន័យពាក្យទាំងនោះ តាមបរិបទរបស់វាដែរ ។
ការត្រួតពិនិត្យឡើងវិញអំពីពាក្យពេចន៍
ក៏ជាបញ្ហាដែលក្រុមការងារត្រូវយកចិត្ដទុកដាក់ ដោយសារថា ពាក្យក្នុង
“វចនានុក្រមច្បាប់តាមបទដ្ឋានគតិយុត្ដខ្មែរ” មានច្រើន
គឺប្រមាណជា ៤០០០ ពាក្យបច្ចេកស័ព្ទគតិយុត្តឯណោះ។
កម្មវិធីវចនានុក្រមតាមបទដ្នានគតិយុត្តខ្មែរ ដែលជាកម្រងនូវអត្ថន័យពាក្យបច្ចេកទេសច្បាប់ ដែលត្រូវដកស្រង់ចេញពីបណ្តាបទដ្ឋានគតិយុត្តខ្មែរ ជាង ១០០ អត្ថបទ ដែលក្នុងនោះមានជា ៤,០០០ អត្ថន័យ ត្រូវដាក់ឱ្យសាធារណជន ទាញយកដើម្បីប្រើប្រាស់ជាសាធារណៈ។
Comments
Post a Comment