សំរាប់អ្នកមានកំណើតកើតជានៅស្រុកបាភ្នំដូចជារូបខ្ញុំ គឺតែងតែអះអាងថា បើមិនស្គាល់អ្នកតាមេ.ស ទេ គឺមិនមែនជាអ្នកស្រុកបាភ្នំនោះឡើយ..!!..។
នាពេលបច្ចុប្បន្ននេះ, នៅរាល់ខែមិថុនា ជារៀងរាល់ឆ្នាំ អ្នកស្រុកតែងតែរួមគ្នាប្រារព្ធពិធីឡើងអ្នកតាមេ.ស ដែលមានទីតាំងស្ថិតនៅខាងកើតទីប្រជុំជនស្រុកបាភ្នំ។ ពិធីបុណ្យនឹងប្រព្រឹត្តិទៅរយៈពេលបីថ្ងៃ។ ឯដង្វាយសំរាប់អ្នកតាមេ.ស កាលពីមុន គឺត្រូវយកមនុស្សទៅបូជាយញ្ញ, ក្រោយមក បានដូរពីមនុស្ស ដោយយកសត្វក្របីឡើង.ក មកជំនួសវិញ ហើយតៗមក ក៏ដូរទៅជា «ជ្រូកខ្វៃ» រហូតដល់សព្វថ្ងៃនេះទៅ។
ប្រវត្តិនៃការបូជាយញ្ញថ្វាយអ្នកមេ.ស
តាមសៀវភៅ "ប្រវត្តិស្រុបាភ្នំ" បានរៀបរាប់លម្អិតពីការបូជាយញ្ញ ក្នុងពិធីឡើងអ្នកតាមេ.ស, ខ្ញុំសូមសង្ខេបដូចខាងក្រោមៈនៅក្នុងរោងអ្នកតាបច្ចុប្បន្ន មានរូបសំណាកមនុស្សធំ បីនាក់ឈរ រួមមានៈ រូបមនុស្សស្រីដែលឈរនៅកណ្តាល មានដៃបួន មានឈ្មោះថា មេ.ស ដែលជាមេធំជាងគេប្រចាំទីទួលនោះ, ឯរូបឈរ ខ្លួនមនុស្ស ក្បាលដំរី ដូចព្រះគណេស មានឈ្មោះថា គិរីផល និងរូបជួតក្បាលកន្សែងក្រហម ឈរនៅកៀនគេ មានឈ្មោះថា គិរីជោត ដែលត្រូវជាកូនបង្កើតរបស់លោកតា គិរីផល និងលោកយាយ មេ.ស។
បច្ចប្បន្នភាពលើទួលអ្នកតាមេ-ស នៅបរិវេណទួលអ្នកតាមេ.ស បច្ចុប្បន្ន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដាក់បញ្ចូលទៅក្នុងបញ្ជី «ទួលបុរាណ» នៅឆ្នាំ២០១១។ ជាទួលថ្មភ្នំ ដែលមានកំពស់ប្រមាណ ១០ម៉ែត្រ, នៅចំពីលើទួល មានសង់រោងចំនួនពីរ ធ្វើអំពីបេតុង ដែលរោងតូចនៅចំផ្លូវឡើង សំរាប់ដំកល់រូបសំណាកមួយចំនួន (ដូចរៀបរាប់ខាងដើម) និងរោងធំមួយទៀត អាចសំរាប់រៀងចំធ្វើពិធីបុណ្យទានផ្សេងៗ…។ នៅចំខាងកើតទីទួល មានទីធ្លាតូចមួយ ហើយនៅតាមជំរាលទីទួល មានតាំងរូបសំណាកជាសត្វពីរបីជួរ ដូចជាសត្វខ្លា សត្វសេះជាដើម…។ ផុតពីរូបសំណាកសត្វនេះបន្តិច គឺជាទីតាំងបូជាយញ្ញមនុស្ស និងសត្វក្របី។ អ្វីដែលជាការសោកស្តាយបំផុតនោះ គឺពេលខ្ញុំថតរូបដ៏សំខាន់នៅប៉ែកខាងកើតទីទួលនេះ មិនដឹងយ៉ាងម៉េចស្រាប់តែដៃខ្ញុំញ័រ ធ្វើអោយរូបថតបានមកមិនច្បាស់ល្អ ប្រើការមិនកើតតែម្តង..!!.. ។
«…ការធ្វើឃាតមនុស្សដោយវិធីបូជាយញ្ញ សំរាប់ថ្វាយអ្នកតាមេ.ស គឺមិនដឹងកើតមានឡើងតាំងពីពេលណាមកទេ, តែការពិឃាតមនុស្សបែបនេះ បានកើតមានរហូតដល់ជំនាន់លោកក្រឡាហោម ឈាង ហាក់ ដែលមានងារជា ធម្មាតេជោ, ជាមេទ័ពខាងជើងទឹក និងជាចៅហ្វាយខេត្តបាភ្នំ ក្នុងសម័យនោះ។ លោកតា ដោក ថន បានអះអាងថា កាលនោះ, ក្នុងរវាង ៦០ ឆ្នាំហើយ (ប្រហែលជាក្នុងរវាងឆ្នាំ ១៨៨០) នៅសម័យដែលធម្មាតេជោ ជាចៅហ្វាយខេត្ត គាត់បានចូលរួមទស្សនាពីរដង ក្នុងពិធីបូជាយញ្ញសំឡាប់មនុស្សនោះ។ ពេលនោះ គេបានធ្វើបុណ្យឡើងអ្នកតាមេ.ស ពី ៥ថ្ងៃ ទៅ ៧ថ្ងៃ ដែលមានប្រជាពលរដ្ឋគ្រប់ភូមិ ស្រុក ចំណុះអោយខេត្តបាភ្នំ បានមកចូលរួមយ៉ាងច្រើនកុះករ។ គេបានសង់រោងបុណ្យក្បែរ វត្តវិហារធំ ដែលស្ថិតនៅចំងាយប្រមាណ ១ គ.ម ខាងទិសអគ្នេយ៍ពីខ្ទមអ្នកតា ហើយគេបាននិមន្តព្រះសង្ឃមកសូត្រគាថា និងមន្តអាគមផ្សេងៗ…។ ពេលព្រឹកឡើង គេនិមន្តព្រះសង្ឃសូត្រមន្ត ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលស្លាប់ហើយ។ ការសូត្របែបនេះ ត្រូវប្រព្រឹត្តទៅរៀងរាល់ថ្ងៃ រហូតដល់ព្រឹក “ថ្ងៃបុណ្យឡើងអ្នកតា” ។ ចំពោះមនុស្សដែលត្រូវយកទៅបូជាយញ្ញនោះ គេត្រូវជ្រើសរើសតែនរណាដែលជាពិរុទ្ធជនធ្ងន់ធ្ងរជាងគេ ក្នុងចំណោមពិរុទ្ធជនដែលមានទោសឧក្រិដ្ឋ។
មុននឹងបូជាយញ្ញ គេបានប្រាប់មនុស្សនោះ ពីអ្វីដែលគេត្រូវរង់ចាំនោះ។ គេអនុញ្ញាតអោយមនុស្សនោះ ដើរលេងផឹកស៊ីតាមដែលគាត់ចង់។ គេបណ្តើរអោយទស្សនារាល់ការកំសាន្តទាំងឡាយនៅក្នុងពិធីបុណ្យ ដូចមនុស្សធម្មតា…។ ដល់ថ្ងៃបូជាយញ្ញ, គេដាក់ឃ្នាង នៅ ក មនុស្សអ្នកទោសនោះ (ឃ្នាង ជាឧបករណ៍បុរាណសំរាប់ដាក់គាប.ក អ្នកទោស ធ្វើពីឫស្សី មានកាំដូចជណ្តើរផ្ទះ) ហើយក្បួនដង្ហែក៏ចាប់ផ្តើមចេញដំណើរពីវត្តវិហារធំ ឆ្ពោះទៅកាន់ទីទួលអ្នកតាមេ.ស ដោយមានការដុតផាវ និងបាញ់កាំភ្លើងទទួលស្វាគមន៍ផងដែរ។ នៅខាងមុខ និងខាងក្រោយក្បួនដង្ហែ ក៏មានកងទាហានប្រដាប់ដោយអាវុធ ចូលរួមដង្ហែជាមួយដែរ។ នៅឯទីតាំងអ្នកតាមេ.ស គេរៀបចំពិធីសូត្រធម៌ បួងសួងសុំអោយអ្នកតាជួយស្រុកអោយបានសុខសប្បាយ និងសុំអោយមានភ្លៀងបរបូណ៌នៅពេលរដូវត្រូវការ។ ក្រោយបញ្ចប់ពិធីសូត្រធម៌បួងសួង, ពិធីសំឡាប់ក៏បានឈានចូលមកដល់។ ឯកន្លែងសំឡាប់ គឺនៅចំខាងកើតទួលអ្នកតាតែម្តង។ គេបាននាំគ្នាស្រែកសន្ធប់ ៣ ដងខ្លាំងៗថាៈ យក្សអើ!… យក្សអើ!… យក្សអើ!… រួចពេជ្ឈឃាតម្នាក់ មានឈ្មោះ អ៊ិន ដែលទទួលភារៈខាងសំឡាប់ និងមានងារថា "មនោ" បានរាំពត់ពេន ដាក់ដាវនៅលើស្មាទាំងពីរដូចដងរែក រាំជុំវិញអ្នកដែលត្រូវសំឡាប់នោះ។ បន្ទាប់មក, មនោ បានកាន់ដាវបង្វិលខ្លួន រួចប្រើកំឡាំងដៃ កាប់មួយខ្វាប់ អោយដាច់.ក ចេញពីដងខ្លួនអ្នកទោសជាប់ឃ្នាងនោះតែម្តង។ ពួកអ្នកនៅជុំវិញ ក៏នាំគ្នាមើលឈាមដែលកំពុងបាញ់ចេញពី.ក ដែលអត់ក្បាលនោះ, បើឈាមហូរបាញ់ទៅខាងលើស្មើគ្នា នោះគេនាំគ្នាសន្និដ្ឋានថា ទឹកភ្លៀងនឹងធ្លាក់ស្មើគ្នាគ្រប់ស្រុក, ហើយបើឈាមបាញ់ចេញទៅទិសខាងណាច្រើន គេក៏នាំគ្នាទាយថា ស្រុកភូមិនៅចំទិសនោះ នឹងមានភ្លៀងធ្លាក់ច្រើន..!!.. ក្រោយពេលពិធីសំឡាប់ដ៏ឃោរឃៅនេះបានបញ្ចប់ទៅ គឺនៅមិនទាន់បញ្ចប់ត្រឹមនេះទេ។ គេបានយកក្បាលអ្នកបូជាយញ្ញនោះ ដាក់លើថាស ដើម្បីថ្វាយទៅអ្នកតាមេ.ស, រីឯតួខ្លួន និងអវៈយវៈ គេក៏បានចៀរយកសាច់ ទៅដោតជាច្រនួចតូចៗ អោយបាន ១០០ច្រនួច ដើម្បីយកទៅថ្វាយអ្នកតាមេ.ស ផងដែរ…។ ពេលចូលមកដល់សម័យ ធម្មាតេជោ, លោកក្រឡាហោម ឈាង ហាក់ គ្រប់គ្រង, ពិធីបូជាយញ្ញដោយយកមនុស្សមកពិឃាតបែបនេះ គឺត្រូវបានបំបាត់ចោល ដោយប្រើក្របីឡើង.ក ជំនួសវិញ។ ការរៀបចំពិធីបូជាយញ្ញក្របី នៅតែមានរូបភាពដដែល ដូចជាការកាត់.ក ក្របីរួច ពិនិត្យមើលឈាមហូរដើម្បីទស្សន៍ទាយពីប្រផ្នូលទឹកភ្លៀង និងការយកសាច់ក្របីទៅដោតអោយបាន ១០០ច្រនួច យកទៅថ្វាយអ្នកតាមេ.ស ជាដើម…។ ក្រោយមក នៅជំនាន់ធម្មាតេជោ ពុ ផ្លុង គ្រប់គ្រងខេត្តបាភ្នំ, ពិធីបូជាយញ្ញក្របី ក៏នៅតែបន្តធ្វើ តែមិនសំឡាប់ក្របីទេ គឺទុកក្របីអោយនៅរស់ ដោយគ្រាន់តែធ្វើពិធីឧបកិច្ចតែប៉ុណ្ណោះ។ រហូតមកដល់ក្នុងរវាងឆ្នាំ ១៩២៥ ទើបអ្នកស្រុកនាំគ្នាទិញជ្រូកខ្វៃ មកចៀរយកសាច់ដោតអោយបាន ១០០ ច្រនួច សំរាប់បូជាថ្វាយអ្នកតាមេ.ស រហូតមក…»។

ប្រវត្តិ និងមូលហេតុនាំឱ្យកើតមានអ្នកតាមេ-ស
នៅក្នុងរោងអ្នកតាបច្ចុប្បន្ន មានរូបសំណាកមនុស្សធំ បីនាក់ឈរ រួមមានៈ រូបមនុស្សស្រីដែលឈរនៅកណ្តាល មានដៃបួន មានឈ្មោះថា មេ.ស ដែលជាមេធំជាងគេប្រចាំទីទួលនោះ, ឯរូបឈរ ខ្លួនមនុស្ស ក្បាលដំរី ដូចព្រះគណេស មានឈ្មោះថា គិរីផល និងរូបជួតក្បាលកន្សែងក្រហម ឈរនៅកៀនគេ មានឈ្មោះថា គិរីជោត ដែលត្រូវជាកូនបង្កើតរបស់លោកតា គិរីផល និងលោកយាយ មេ.ស។
នៅមានរូបសំណាកមនុស្សតូច ឈរទន្ទឹមគ្នាពីរនាក់ទៀត ដែលត្រូវជាមាតាបិតារបស់លោកតា គិរីផល មានឈ្មោះថា លោកមេទ័ព តេជោ និងលោកយាយ រតនៈ។ ដោយផ្អែកទៅតាមប្រវត្តិនិទានតៗគ្នា ព្រមទាំងការអានឯកសារមួយចំនួន ដែលទាក់ទងទៅនឹងរឿងនេះ ខ្ញុំមានការលំបាកនឹងជឿណាស់, ព្រោះថា លោកយាយមេ.ស មិនមែនជាស្រ្តីជនជាតិខ្មែរយើងទេ គឺជាស្រ្តីមកពីប្រទេសក្រិច ដែលស្ថិតនៅចំងាយប្រមាណជិត ៨,៥០០គ.ម ពីស្រុកយើង..!!..។ ខ្ញុំសូមរៀបរាប់ជូនដោយសង្ខេប ដែលដកស្រង់រឿងរ៉ាវពីក្នុងសៀវភៅ ប្រវត្តិស្រុកបាភ្នំ ដូចខាងក្រោម ៖ នៅសម័យនគរភ្នំ មានកំឡោះម្នាក់ឈ្មោះ គិរីផល ដែលឪពុកជាមេទ័ព មានងារជាតេជោ និងម្តាយឈ្មោះ រតនៈ រស់នៅតំបន់បាភ្នំ ។ កាលណោះ នគរភ្នំ បានចងសម្ព័ន្ធភាពការទូតជាមួយប្រទេសក្រិច ។ នៅពេលកំឡោះ គិរីផល ចំរើនពេញវ័យ, ព្រះរាជានគរភ្នំ បានបញ្ជូនអោយទៅបន្តការសិក្សាយុទ្ធសាស្រ្ត សិល្ប៍វិជ្ជានៅប្រទេសក្រិច ជាមួយនឹងកំឡោះខ្មែរម្នាក់ទៀត ដែលរៀនពូកែជាងគេនៅក្នុងនគរ។ ពេលទៅដល់ប្រទេសក្រិច, យុវកំឡោះ គិរីផល បានជួប និងសិក្សាជាមួយយុវតីម្នាក់ឈ្មោះ មេ.ស (តាមខ្ញុំគិតស្មាន នារីនោះគេហៅថា មីស ជាភាសាអង់គ្លេស Miss ប្រែថា កញ្ញា ឬនាងក្រមុំ, ដល់ខ្មែរយើងសរសេរ មីស ទៅជា មេស ឬ មេ.ស តែម្តង)។ កញ្ញា មេ.ស គឺជាកូនស្រីរបស់លោកមេទ័ពប្រទេសក្រិច ហើយលោកគឺជាអាចារ្យបង្រៀនយុវជន គិរីផល ផ្ទាល់តែម្តង។ លុះបញ្ចប់ការសិក្សាដែលមានរយៈពេល ៧ ឆ្នាំ រួចមក, ព្រះរាជាប្រទេសក្រិច មិនអនុញ្ញាតអោយយុវជន គិរីផល វិលត្រឡប់មកនគរភ្នំវិញទេ ព្រមបានតែងតាំងជាមេទ័ពប្រចាំប្រទេស ជំនួសលោកមេទ័ពជាឪពុកកញ្ញា មេ.ស ដែលមានវ័យជរាណាស់ទៅហើយ។ ក្រោយមក យុវមេទ័ព គិរីផល ក៏បានរៀបការជាមួយកញ្ញា មេ.ស រួមរស់ជាមួយគ្នា និងបានកូនប្រុសម្នាក់ជាចំណងដៃ ដាក់ឈ្មោះថា គិរីជោត។ ក្នុងអំឡុងពេលនោះ នគរភ្នំ មានចំបាំងជាមួយនគរចាម៉្បា។ ក្រោយពេលដឹងដំណឹងនេះ លោកមេទ័ពគិរីផល ក៏បានរត់គេចខ្លួនតែម្នាក់ឯង វិលមកនគរភ្នំវិញ ដោយទុកភរិយា និងកូនប្រុសអោយរស់នៅប្រទេសក្រិចដដែល។ ព្រះរាជាប្រទេសក្រិចពេលដឹងរឿងនេះ មានការក្រេវក្រោធយ៉ាងខ្លាំង និងបានចេញបញ្ជាអោយនាំយកហិបសំរាប់កាត់ក្បាល (ក្នុងសៀវភៅសរសេរថា ហិបវេទមន្ត) ដើម្បីនាំយកក្បាល គិរីផល ត្រឡប់ទៅប្រទេសក្រិចវិញ។ បន្ទាប់មក នាងមេ.ស ក៏បាននាំកូនប្រុសឈ្មោះ គិរីជោត មកតាមរកប្តីនៅនគរភ្នំដែរ។ តែការមកដល់របស់ពួកគេ គឺយឺតពេលបន្តិច ព្រោះមេទ័ពគិរីផល បានសុខចិត្តអោយគេកាត់ក្បាលដាក់ក្នុងហិប ដើម្បីជាថ្នូរនឹងការមិនធ្វើសង្គ្រាមជាមួយប្រទេសក្រិច។ នៅពេលដែលនាងមេ.ស មើលទៅសពប្តីអត់មានក្បាល មានតែដងខ្លួនបែបនេះ ចៃដន្យមានព្រានប្រមាញ់មួយក្រុម ទើបនឹងចាប់បានកូនដំរីមួយ ក៏សុំកាត់ក្បាលកូនដំរីនោះ យកមកតភ្ជាប់ជាមួយដងខ្លួនអោយប្តី។ មេទ័ពគិរីផល ក្រោយពេលនាងមេ.ស «ប្រស់» អោយរស់ឡើងវិញ គឺបានត្រឹមតែប្រើកាយវិការងក់ក្បាលងីងើតែប៉ុណ្ណោះ ព្រោះដោយសារខ្លួនមានក្បាលជាដំរី និយាយមិនកើត…។ ក្រោយពេលអ្នកទាំងបីស្លាប់អស់ទៅ ព្រះរាជានគរភ្នំ ក៏បានចាត់អោយសង់ប្រាង្គមួយនៅលើទីទួលខ្ពស់ត្រដែត សំរាប់ដំកល់រូបសំណាកអ្នកទាំងបីនេះ រួមទាំងឪពុកម្តាយរបស់លោកមេទ័ព គិរីផល ផងដែរ ទុកសំរាប់ធ្វើបុណ្យឧទ្ទិសកុសល នាពេលខាងមុខៗទៀត។ តាំងពីនោះមក អ្នកស្រុកក៏នាំគ្នាសន្មត់ហៅរូបសំណាកនៅលើទីទួលនោះថា អ្នកតាមេ.ស ហើយក៏នាំគ្នាធ្វើបុណ្យរំលឹកគុណជារៀងរាល់ឆ្នាំ ដែលអ្នកស្រុកហៅថា «បុណ្យឡើងអ្នកតាមេ.ស» រហូតដល់សព្វថ្ងៃនេះ។
ខ្លោងទ្វារចូលទៅកាន់អ្នកមេ-ស
បច្ចប្បន្នភាពលើទួលអ្នកតាមេ-ស នៅបរិវេណទួលអ្នកតាមេ.ស បច្ចុប្បន្ន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដាក់បញ្ចូលទៅក្នុងបញ្ជី «ទួលបុរាណ» នៅឆ្នាំ២០១១ ។ ជាទួលថ្មភ្នំ ដែលមានកំពស់ប្រមាណ ១០ម៉ែត្រ, នៅចំពីលើទួល មានសង់រោងចំនួនពីរ ធ្វើអំពីបេតុង ដែលរោងតូចនៅចំផ្លូវឡើង សំរាប់ដំកល់រូបសំណាកមួយចំនួន (ដូចរៀបរាប់ខាងដើម) និងរោងធំមួយទៀត អាចសំរាប់រៀងចំធ្វើពិធីបុណ្យទានផ្សេងៗ…។ នៅចំខាងកើតទីទួល មានទីធ្លាតូចមួយ ហើយនៅតាមជំរាលទីទួល មានតាំងរូបសំណាកជាសត្វពីរបីជួរ ដូចជាសត្វខ្លា សត្វសេះជាដើម…។ ផុតពីរូបសំណាកសត្វនេះបន្តិច គឺជាទីតាំងបូជាយញ្ញមនុស្ស និងសត្វក្របី។ អ្វីដែលជាការសោកស្តាយបំផុតនោះ គឺពេលខ្ញុំថតរូបដ៏សំខាន់នៅប៉ែកខាងកើតទីទួលនេះ មិនដឹងយ៉ាងម៉េចស្រាប់តែដៃខ្ញុំញ័រ ធ្វើអោយរូបថតបានមកមិនច្បាស់ល្អ ប្រើការមិនកើតតែម្តង..!!.. ។
ចម្លងបន្តពីទំព័រ៖ ស្រុកស្រែ
Comments
Post a Comment