ព្រះថេរប្បវត្តិព្រះអរិយកស្សប ឡុច ស឵មិត្ត (ឋិតបញ្ញោ)

ព្រះថេរប្បវត្តិសង្ខេប
របស់
ព្រះគ្រូអរិយកស្សប (ឋិតបញ្ញោ) ឡុច សាមិត្ត
ព្រះរាជគណៈថ្នាក់ទោ ព្រះជន្មាយុ ៧៥ ព្រះវស្សា

ព្រះគ្រូអរិយកស្សប ឡុច ស឵មិត្ត ព្រះអង្គបានប្រសូត្រក្នុងឆ្នាំ ខាល គ.ស.​ ១៩៣៨ ក្នុងគ្រួសារកសិករសាមញ្ញមួយរូប ស្ថិតក្នុងភូមិទីលេង ឃុំធាយ ស្រុកបាភ្នំ ខេត្ដព្រៃវែង។ បិតារបស់ព្រះអង្គ មាននាម ឡុច ជឹម មាតាមាននាម ឡឹង ​ថាប់ ។ ព្រះអង្គ លោកមានបងប្អូនបង្កើតចំនួន ៣ (បី) នាក់ មាននាមដូចខាងក្រោម ៖
            -ទីមួយឈ្មោះថា ឡុច ស឵មិត្ត  ខ្លួនព្រះអង្គផ្ទាល់
           -ទីពីរឈ្មោះថា ឡុច ស឵មឿន  ត្រូវជាប្អូន
           -ទីបីឈ្មោះ ឡុច ស឵ម៉ុន ត្រូវជាប្អូន
           ប៉ុន្តែកុមារ ឡុច ស឵មិត្ត លោកអភ័ព្វណាស់ កាលមានព្រះជន្មាយុទើបតែបាន ០៨ (ប្រាំបី) ឆ្នាំ មាតាបានស្លាប់ចោល បានធ្វើឱ្យព្រះអង្គ ព្រមទាំងប្អូនពីរនាក់ទៀត កំព្រានៅជាមួយឪពុក ខ្វះអ្នកបីបម ថា្នក់ថ្នម ថែរក្សា ដោយផ្ទុយពីពាក្យសុភាសិតបុរាណមួយបានពោលថាៈ “ស៊ូស្លាប់បា កុំឱ្យស្លាប់មេ” ដូច្នេះ ធ្វើឱ្យគ្រូសារព្រះអង្គ មានផលលំបាកជាទីបំផុត។ទោះបីជា មានការលំបាកក្រីក្រយ៉ាងណាក៏ដោយ ក៏លោកឪពុក ឡុច ជឹម ត្រដេរត្រដរខិតខំ​ចិញ្ចឹមកូន ក្នុងនាមខ្លួនជាមេផង ជាបាផង។
          លុះកាលជាខាងក្រោយមក លោកឪពុក ឡុច ជឹម ក៏បានឱ្យចាស់ទុំក្នុងភូមិទីលេង ចូលទៅស្ដីដណ្ដឹងកូនស្រីក្រមុំ របស់លោកតា ប៉ាត់ យាយ​ ឆ឵យ នាងឈ្មោះ ប៉ាត់​ ថុន នៅភូមិតាអួក ដើម្បីរៀបការថ្មីទៀត ហើយមានកូនចំនួន ៣ (បី) នាក់ គឺ ៖
            -ទីមួយឈ្មោះថា ឡុច សេង
            -ទីពីរឈ្មោះថា ឡុច ម៉ន ត្រូវជាប្អូន
            -ទីបីឈ្មោះ ឡុច ខេង​ (ហៅ ពីន) ត្រូវជាប្អូន
            ដោយគាត់មានការព្រួយបារម្ភខ្លាចកុមារ ឡុច ស឵មិត្ត អវិជ្ជា ទោះបីជាមានជីវភាពក្របាកយ៉ាងណាក៏ដោយក៏គាត់បានបញ្ខូនកូនទៅសិក្សាអក្សរជាតិ លេខនព្វន្ត នៅវត្ដព្រះស្រីស឵រពេជ្រ ក្នុងសំណាក់នៃព្រះគ្រូចៅអធិការព្រះនាមថា បួយ ទី នៅកាលនៅកុមារ ឡុច ស឵មិត្ត ទើបតែមានអាយុបាន ១២ (ដប់ពីរ) ឆ្នាំ។ ដោយសារកុមារ​ ឡុច ស឵មិត្ត ជាកូនល្អ និងជាសិស្សល្អ ចេះស្ដាប់ពាក្យ      ទូន្មានប្រៀនប្រដៅរបស់លោកឪពុក និងគ្រូបាអាចារ្យ ហើយខិតខំរៀនសូត្រដោយការយកចិត្តទុកដាក់ បានធ្វើឱ្យការសិក្សាមានភាពរីកចម្រើនជាលំដាប់លំដោយ ត មកតាមការបង្ហាត់បង្ហាញនៃលោកគ្រូ ស្វ឵យ ​សុន ឃើញថាសមរម្យល្មមគួរនឹងឱ្យបព្វជ្ជាបាន  ទើបព្រមព្រៀងស-ម្រេចពីឪពុក និងព្រះគ្រូចៅអធិការឱ្យបួសជាសាមណេរ ក្នុងពទ្ធសីមាវត្ដព្រះស្រីស឵រពេជ្រ ស្ថិតនៅក្នុងឃុំ ធាយ ស្រុកបាភ្នំ ខេត្ត ព្រៃវែង ស្ថិតនៅក្នុងព្រះជន្មាយុ ១៧ (ដប់ប្រាំពីរ) ព្រះវស្សា ។
       ក្រោយពីបានបព្វជ្ជារួច សាមណេរ ឡុច ស឵មិត្ត បានព្យាយាមប្រឹងប្រែងរៀនសូត្រ រហូតបានចេះចាំធម្មវិន័យអាចប្រើការបាន លុះដល់ព្រះជន្មាយុបានគម្រប់ ២១ (ម្ភៃមួយ) ព្រះវស្សា ក៏បានចូលទៅសុំឧបសម្បទាជាភិក្ខុភាវៈ ក្នុងពទ្ធសីមាវត្ដព្រះស្រីស឵រពេជ្រ ដដែល ដោយនិមន្ដព្រះគ្រូញាណទេព្វាចារ្យ (បួយ​ ទី) ជាឧបជ្ឈាយ៍ និមន្តព្រះ(វិសុទ្ធិញាណ) ប្រាក់ ថុក ជាព្រះឧបសម្បទាចារ្យ (គ្រូសួធ្យ)បាននាមប្បញ្ញត្តិឆាយាថា “ឋិតបញ្ញោ”។
អំពីស្ថ឵នភ឵ពនាក឵លសម័យ ប៉ុល ពត
        ហេតុតែជាកម្មអកុសល នៅក្នុងឆ្នាំ ១៩៥៩, ព្រះភិក្ខុ (ឋិតបញ្ញោ) ឡុច ស឵មិត្ត ក៏បានលាចាកសិក្ខាបទពីភេទព្រះសង្ឃមកជាឃរាវាសវិញ ដើម្បីមកជួយរកស៊ីចិញ្ចឹមឪពុក និងប្អូនៗ។​
          លុះមកដល់ក្នុងឆ្នាំ ១៩៦០, យុវជន ឡុច ស឵មិត្ត មិនទាន់អស់និស្ស័យពីភេទព្រះបព្វជ្ជាហើយបានចូលទៅសុំការអនុញ្ញាតពីព្រះគ្រូចៅអធិការវត្ត នរោនត្តមយុវនាថារាម(វត្តកោះចេក) ឃុំកោះចេក ស្រុកពាមជរ៍ ខេត្ដព្រៃវែង ដើម្បីឧបសម្បទាជាភិក្ខុភាវៈ។ ដោយនិមន្តព្រះគ្រូសំវរវិន័យ ដើក ហ៊ឹម ជាព្រះឧបជ្ឈាយ៍ និមន្តព្រះគ្រូត្រៃវិជ្ជា អ៊ុំ វង្ស ជាឧបសម្បទាចារ្យ, និមន្តភិក្ខុ (ធម្មបាលោ) ទូច ​និល ជាអនុសាវ័នដោយបាននាមបញ្ញត្តិ “ឋិតបញ្ញោ” ដដែល។
ព្រះភិក្ខុ (ឋិតបញ្ញោ) ឡុច ស឵មិត្ត បន្ទាប់ពីឧបសម្បទាជាភិក្ខុភាវៈរួចហើយក៏សម្រេច ទៅគង់នៅវត្ដបទុមវតីរាជវរារាម ក្រុងភ្នំពេញ។
          លុះមកដល់ឆ្នាំ ១៩៧៥ នៅពេលដែលលោកសេនាប្រមុខ លន់​ ណុល  ចាញ់ខ្មែរក្រហម  នាសម័យកាល​នោះហើយដែលបនលោក ប៉ុល ពត​ ជំលៀសប្រជាជន រួមទាំងព្រះសង្ឃចេញពីទីក្រុងភ្នំពេញ រួចបង្ខំឱ្យព្រះសង្ឃសិកចាកសិក្ខាបទទាំងអស់។ ក្នុងចំណោមព្រះសង្ឃទាំងអស់អង្គនោះ ក៏មានព្រះ​ភិក្ខុ (ឋិតបញ្ញោ) ឡុច ស឵មិត្ត ផងដែរ ក៏បានសិកចាកសិក្ខាដោយបង្ខំចិត្ដ រួចលោកក៏បានវិលត្រឡប់មកកាន់ស្រុកកំណើតនៅភូមិទីលេងវិញ ។
          ការសិកលើកទីពីរនេះ បានធ្វើឱ្យយុវជន ឡុច ស឵មិត្ត មានការលំបាកទាំងផ្លូវកាយ ទាំងផ្លូវចិត្ដ។ ក៏ប៉ុន្តែយុវជន ឡុច ស឵មិត្ត ដោយមានអប់រំខ្លួនតាមមាគ៌ា នៃព្រះសទ្ធម្មរបស់ព្រះសម្មាសម្ពុទ្ធ (ខន្តី) លោកបានខំខាំមាត់សង្កត់ចិត្ដអត់ធន់ ខំជំនះរាល់ឧបសគ្គដែលកើតមានឡើងដូ​ចជា
          ការរៀបចំឱ្យគាត់មានគូរស្រករ យុវជន ឡុច ស឵មិត្ត ក៏បានប្រកែកដាច់អហង្ការ ដោយមិនព្រមយកប្រពន្ធជាដាច់ខាត គឺសុខចិត្ដលះបង់អាយុជីរិត​។
           លុះនៅឆ្នាំ ១៩៧៩ បនប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវចាញ់សង្រ្គាម  បានរត់ខ្ចាត់ខ្ចាយអស់ទៅ  ដោយក្រុមរណ:សិរ្សសង្គ្រោះជាតិកម្ពុជាចូលមកដល់ រដ្ឋាភិបាលរបស់រណ:សិរ្សសង្គ្រោះជាតិ បានរៀបចំឱ្យមានព្រះពុទ្ធសាសនាសារជាថ្មីឡើងវីញ។ ក្នុងសម័យបនប៉ុល ពតនោះ គ្រប់វត្ដអារាមទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ត្រូវបាន
បានវាយកម្ទេចស្ទើរអស់គ្មានសេសសល់ គឺនៅសល់តែដីទទេ និងទីកន្លែង មិនតែប៉ុណ្ណោះ ព្រះសង្ឃក៏គ្មានដែរកាលណោះ។
          ហេតុតែបុណ្យកុសលភព្វល្អ ក្នុងស្រុកបាភ្នំ បានផុ-សចេញសម្មតិសង្ឃមួយនៅអង្គនៅវត្តកំរ៉ែង (ស្ពី-ក) មានឈ្មោះ ឡែ ទទួលបានដំណឹងនោះភ្លាម​ លោកតាអាចារ្យ គណ:កម្មការចាត់តាំងបណ្ដោះ អាសន្នប្រចាំវត្តព្រះស្រីសារពេជ្រ ប្រមាណពី ៤-៥-៦ នាក់ បានទៅអញ្ជើញយុវ-ជន ឡុច ស឵មិត្ត  ឱ្យបួសជាសាមណេរសិន។
            លុះមកដល់ប្រហែលជាពាក់កណ្ដាលឆ្នាំ ១៩៧៩ ក៏បាននិមន្ដ សាមណេរ ឡុច សាមិត្ត ឱ្យទៅបំពេញឧបស-ម្បទាជាភិក្ខុភាវៈ តាមរបៀបបែបបទនៃគណ:ធម្មយុត្ដិកនិកាយវិញ នៅក្នុងពទ្ធសីមាវត្ដសុវណ្ណគិរី (ជើងឆ្នុក) ស្ថិតនៅភូមិជើងឆ្នុក ឃុំ តាំងក្រាំង ស្រុក បាធាយ ខេត្ដកំពង់ចាម​។ ដោយនិមន្ត ព្រះសុវណ្ណបទុមគិរីវនវ឵សី ធម្មរក្ខិតោ ព្រះនាម ប៉ែន សេន (ហៅស) ជាព្រះឧបជ្ឈាយ៍ និមន្តព្រះគ្រូ (ឋិតវិរិយោ) ព្រះនាម ភិរម្យ ជាព្រះឧបសម្បទាចារ្យ បាននាមបញ្ញត្តិឆាយាថា  “ឋិតបញ្ញោ”  រហូតមកទល់នឹងបច្ចុប្បន្ននោះ ។


អំពីព្រះគុណសម្បត្តិ
        ខ្ញុំមិនអាចធ្វើពណ៌នាបានអំពីគុណសម្បត្តិនៅត្រង់ថាៈ ព្រះអង្គហ៊ានលះបង់អាយុជីវិតដោយមិន ព្រមរៀបការប្រពន្ធសោះឡើយ ក្នុងសម័យលោក ប៉ុល ពត ។
          ១)- ព្រះអង្គបានដឹកនាំពុទ្ធបរិស័ទ រៀ​បចំចាត់ចែងកសាងវត្ដសារជាថ្មី ក្រោយពីការបំផ្លិចបំផ្លាញខ្ទេចស្ទើរតែគ្មានសេសសល់ ក្នុងរបបវាលពិឃាត ប៉ុល ពត មានដូចជា ៖
             -វត្ដព្រះស្រីស឵រពេជ្រ (វត្តស្ទេច) ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្ដព្រៃវែង ។
            -វត្ដបុប្ផាវតី (វត្តល្ពាក) ស្ថិតក្នុង ឃុំធាយ ស្រុក បាភ្នំ ខេត្ដព្រៃវែង ។
            -វត្ដពោធ្យ឵រ឵យ (វត្តពោធិ៍) ស្ថិតនៅក្នុងឃុំ គគីរធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ឱ្យសម្រេចជាសមិទ្ធិផលផ្សេងៗរួមមានដូចជាៈ ព្រះវិហារ ឧបដ្ឋានសាលា សាលាទាន កុដិ វច្ចកុដិជាដើម​ សម្រាប់ឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទប្រជុំធ្វើបុណ្យទាន និង​ស្នាក់គង់នៅ។
          ២)-  ក្នុងឆ្នាំ  ១៩៩៥  ព្រះអង្គបានជួយកសាងវត្ដថ្មីមួយទៀត   ដែលមានឈ្មោះថា  វត្ដពុទ្ធស្ថ឵នទួលម឵នបុណ្យ (វត្តជោគជ័យ) ក្នុងស្រុកពាមរ ខេត្តព្រៃវែង ដោយចូលរួមជាចតុប្បច្ច័យ ជាសម្ភារ: ដោយផ្ទាល់ព្រះអង្គ ដោយមានព្រះគ្រូ ហៀក សុភ឵ព ទីរាជាគណ:ថ្នាក់ចត្វា (ថ្នាក់ទី៤) និង​ជាព្រះគ្រូមេគណ ខេត្ដព្រៃវែង នៃគណ:ធម្មយុត្ដិកនិកាយបច្ចុប្បន្នជាអ្នកចាត់ចែងកសាង​​ ។
          ៣)- ព្រះអង្គក៏បានជួយកសាងសាលាអនុវិទ្យាល័យធាយ​ ក្នុងឃុំ ធាយ ស្រុក បាភ្នំ ខេត្ត ព្រៃវែង មានតួនាទីជាព្រះអនុប្រធានកម្មការសាងសង់សាលា​។
          ៤)- ព្រះអង្គបានឧបត្ថម្ភ ក្នុងការកសាងសាលាពុទ្ធិកអនុវិទ្យាល័យវត្តសុវណ្ណគិរី (វត្តជើងឆ្នុក) ស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
អំពីឋានន្តរសក្តិ
​        ព្រះភិក្ខុ (ឋិតបញ្ញោ) ឡុច ស឵មិត្ត បានឡើងតំណែងជាបន្តបន្ទាប់ ដូចជា ៖
          ១)- ឋានៈជា ព្រះសមុហ៍ព្រហ្មសត្ថា
 ​ ២)-ឋានៈជាបាឡាត់ព្រហ្មវិជ្ជា ក្រោមការតែងតាំងរបស់សម្ដេចព្រះសុធម្មាធិបតី គន្ធរផ ទេព លឿង សម្តេច ព្រះសង្ឃនាយកនៃគណ:ធម្មយុត្ដិកនិកាយ។
         ៣)- ព្រះអង្គទទួលព្រះឋានៈជាព្រះអរិយកស្សប ទីរាជាគណ:ថ្នាក់ទោ (ថ្នាក់ទី ២) តាមសំណើរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី (ចន្ទគិរិកោ) ព្រះ នាម បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណ:ធម្មយុត្ដិកនិកាយ ដោយព្រះរាជក្រឹត្យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរេ឵ត្តម សីហនុ​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕
((ចប់ដោយសង្ខេប))

Comments