ពេលវេលា ចេះតែកន្លងទៅៗហើយ


       ការបង្កើតពុម្ពអក្សរខ្មែរយូនីកូដបាភ្នំ (Kh Baphnom...) របស់ខ្ញុំនេះ ដំបូងឡើយគឺខ្ញុំមិនចេះបង្កើតវានោះទេ តែដោយការព្យាយាមស្រាជ្រាវ រាវរកតាមប្រព័ន្ធអ៊ីធើណិត (Internet) មានយូធូប (YuoTube) ជាដើម ដែលរៀមច្បងទាំងឡាយ ពួកលោកបានថតជាវីដេអូ (Video) អំពីរបៀបបង្កើតពុម្ពអក្សរខ្មែរយូនីកូដ ហើយបង្ហោះចូលក្នុងយូធូប (YuoTube) មានវីដេអូ (Video) របស់បងប្រុស ឡឹក ជំនោរ និងវីដេអូរបស់អាក្បាលធំ (Samnang Nouv) ជាដើម និងការសាកសួរអំពីសំណាក់លោកអ្នកចេះខាងរចនាពុម្ពអក្សរខ្មែរយូនីកូដមួយចំនួនទៀត និងមើលនូវអត្ថបទឯកសារដែលបាននិយាយរៀបរាប់ពីរៀបបង្កើតពុក្ពអក្សរខ្មែរយូនីកូដនោះ ខ្ញុំក៏បានសាកល្បងបង្កើតនូវពុម្ពអក្សរខ្មែរយូនីកូដបាភ្នំនេះឡើង ដំបូង ដោយប្រើប្រាស់កម្មវិធីមួយឈ្មោះ FontCreator 6.50 Perfessional Edition នឹងបានយកតាមគម្រូ Template របស់លោកពូ ដាញ់ ហុង ដែលលោកបានបង្កើតប្រព័ន្ធអក្សរខ្មែរយូនីកូដ សម្រាប់កូនខ្មែរបានប្រើប្រាស់មុនបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា មកធ្វើកែប្រែតួព្យញ្ជនៈ និងស្រះថ្មីតាមការច្នៃប្រឌិត ឬការរចនាតាមគម្រូតួម៉ូដអក្សរចាស់ៗនៅលើក្របសៀវភៅ សំបកថាសចម្រៀងជាដើមដែលបានបាត់បង់រយៈកាលយូរមកហើយនោះ...៕

Comments