ឧបោសថសីលទីបនីកថា


-នៅថ្ងៃនេះ ខ្ញុំសូមដាក់ចែកជូននូវសៀវភៅមួយក្បាលទៀត ដែលមានឈ្មោះថា "ឧបោសថសីលទីបនីកថា" មានការពោលបំភ្លីលម្អិតអំពីសីល ៨ ប្រការ មានបាណាតិបាតា វេរមណីជាខាងដើម និងឧច្ចាសយមហា....វេរមណីជាទីបំផុត ទុកជាធម្មទាន ដែលបានរៀបរៀងដោយភិក្ខុកោវិទត្ថេរោ ម៉េង សុជាតិ ជាអតីតសមណសិស្សនៃពុទ្ធិកអនុវិទ្យាល័យវត្តសុវណ្ណគិរី (ជើងឆ្នុក)។
-សៀវភៅនេះទុកជាឧបករណ៍មួយ សម្រាប់ជំនួយអប់រំស្មារតីក្នុងការប្រព្រឹត្តទង្វើជាកុសល នឹងវៀរចាកនូវទង្វើជាអកុសលទាំងឡាយទាំងពូងចោលចេញ....។
-ដោយអំណាចនៃបុញ្ញកម្ម និងវីរិយភាពរបស់ខ្ញុំនេះ សូុមឱ្យខ្ញុំបានសម្រេចជាសាវកបារមីញាណនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់អង្គណា ព្រះអង្គនោះក្នុងការជាទីបំផុតនៃជាតិរបស់ខ្ញុំ នឹងសូមជូនបុណ្យកុសលដល់សព្វសត្វលោកទាំងអស់ ជួបប្រសព្វតែសេចក្តីសុខចម្រើនគ្រប់ៗគ្នាកុំបីខានឡើយ...។

Comments