Click On Image
ខ្ញុំបានខិតខំព្យាយាមបង្កើននូវពុម្ពអក្សរខ្មែរយូនីកូដបាភ្នំទាំងនេះឡើងមក ដើម្បីជាប្រយោជន៍ទូទៅដល់បងប្អូនខ្មែរគ្រប់រូប ដោយមិនចង់បាននូវសំណងអ្វីអំពីបងប្អូនញាតិមិត្តទាំងអស់ ដែលជាអ្នកប្រើប្រាស់នោះទេ គឺគ្រាន់តែមានសំណូមពរដ៏តូចមួយថា ៖ "សូមបងប្អូនញាតិមិត្តទាំងឡាយ មេត្តា អាណិត ស្រឡាញ់នូវអក្សរខ្មែរ ដែលជាអក្សរដើមកំណើតរបស់ខ្លួនឯងផងទៅ ហើយសូមសរសេរពាក្យពេចន៍ទាំងឡាយ ឱ្យបានត្រឹមត្រូវទៅតាមវេយ្យាករណ៍ខ្មែរខ្លះៗទៅណ៎ា បើមិនបានត្រឹមត្រូវ ១០០ % នោះទេ ដោយហោចណាស់ក៏បានពី ៩០ % ទៅ ៩៥ % ដែរ" ពីព្រោះខ្ញុំបានឃើញ នឹងបានអាននូវសំណេររបស់បងប្អូនមួយចំនួន នៅក្នុងបណ្តាញសង្គមទាំងឡាយ មានហ្វេសបុក (Facebook) ជាដើម ដោយយល់ឃើញថា ជនអ្នកសរសេរទាំងនោះ សរសេរដូចមិនដែលបានចូលសាលារៀននឹងគេសោះ គឺសរសេរឱ្យតែបានៗ ដោយមិនគិតអំពីគុណតម្លៃនៃអក្សរខ្មែរសូម្បីបន្តិច ហើយថែមទាំងមិនបានលើកស្ទួយ ជួយអភិរក្ស ឬជួយពង្រឹងពង្រីកនូវអក្សរខ្មែររបស់ខ្លួនឱ្យមានភាពរីកចម្រើនតទៅនោះទេ បែរជានាំគ្នាជាន់ពន្លិចទៅវិញ...។ អក្សរខ្មែរនឹងរីកចម្រើនទៅបាន ក៏អាស្រ័យលើជនជាតិខ្មែរខ្លួនឯង ...។ ៙ កិច្ចព្រមព្រៀងផ្ដល់សិទ្ធិចំពោះអ្នកប្រើប្រាស់ពុម្ពអក្សរខ្មែរយូនីកូដបាភ្នំ ៖
+ ការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ៖
ពុម្ពអក្សរដែលបានផ្ដល់ជូននេះ លោកអ្នកអាចទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃចំពោះការប្រើប្រាស់ទាំងឡាយណាដែលមានលក្ខណៈផ្ទាល់ខ្លួន ឲ្យតែការប្រើប្រាស់នោះមិនទាក់ទិននឹងការប្រកាន់ពូជសាសន៍ និង អំពើល្មើសច្បាប់។ ការប្រើប្រាស់ដែលមានលក្ខណៈផ្ទាល់ខ្លួននេះ សំដៅលើការប្រើប្រាស់ទាំងអស់ដែលមិនបង្កើតប្រាក់ចំណូលហិរញ្ញវត្ថុតាមបែបមុខជំនួញ មានជាអាទិ ៖
- សៀវភៅប្រើប្រាស់ផ្ទាល់ខ្លួន
- វេបសាយត៍ និង ប្លក់ កម្សាន្តសម្រាប់មិត្តភក្ដិ និង គ្រួសារ
- ការបោះពុម្ពទាំងឡាយដូចជា ខិត្តប័ណ្ណ ផ្ទាំងផ្សព្វផ្សាយ អាវយឺតសម្រាប់ព្រះវិហារ កម្មវិធីសប្បុរសធម៌ និង អង្គការដែលមិនស្វែងរកប្រាក់ចំណេញ។
+ ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ៖
ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម មិនត្រូវបានអនុញ្ញាត ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកបង្កើតពុម្ពអក្សរឡើយ។ សូមទាក់ទងអ្នកបង្កើតពុម្ពអក្សរដើម្បីស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម។ ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម សំដៅដល់ការប្រើប្រាស់នៅក្នុងបរិយាកាសជំនួញ ដែលរួមមាន ៖
- នាមប័ណ្ណ ឡូហ្គោ ការផ្សព្វផ្សាយពាណិជ្ជកម្ម វេបសាយត៍ កម្មវិធីទូរស័ព្ទសម្រាប់ក្រុមហ៊ុន
- អាវយឺត សៀវភៅ របស់ផ្សេងៗ ដែលធ្វើសម្រាប់ដាក់លក់
- ខិត្តប័ណ្ណ ផ្ទាំងផ្សព្វផ្សាយ សម្រាប់កម្មវិធីដែលគិតថ្លៃសម្រាប់ការចូលទស្សនា
- ការងារផ្នែករចនាក្រាហ្វិក
- សកម្មភាពផ្សេងៗទៀតដែលបង្កើតចំណូលដោយផ្ទាល់ ឬ ប្រយោល។
=================
Kh Baphnom Unicode Fonts EULA (Kh Baphnom Unicode Fonts END USER LICENSE AGREEMENT) :
+ Personal Use :
The given typeface may be downloaded and used free of charge for personal use, as long as the usage
is not racist or illegal. Personal use refers to all usage that does not generate financial income in a
business manner, for instance:
- personal scrapbooking for yourself
- recreational websites and blogs for friends and family
- prints such as flyers, posters, t-shirts for churches, charities, and non-profit organizations.
+ Commercial Use :
Commercial use is not allowed without prior written permission from the respective author. Please
contact the author to ask for commercial licensing. Commercial use refers to usage in a business
environment, including:
- business cards, logos, advertising, websites, mobile apps for companies
- t-shirts, books, apparel that will be sold for money
- flyers, posters for events that charge admission
- freelance graphic design work
- anything that will generate direct or indirect income.
បញ្ជាក់ (កិច្ចព្រមព្រៀងផ្ដល់សិទ្ធិចំពោះអ្នកប្រើប្រាស់ពុម្ពអក្សរខ្មែរ) នេះចម្លងចេញអំពីប្លក់អាក្បាលធំ
ញថកថ
ReplyDelete