Skip to main content
ពាក្យថា សាធុ (ន.បុំ.) មកពី [សាធ+ឧ] (កម្ម) ជាភាសាបាលី ឬសំស្ក្រឹត ប្រៃថា "ញ៉ាំងប្រយោជន៍ឱ្យសម្រេច" ដូចមានបទវិគ្គហៈថា.
អត្ថំ សាធេតីតិ > សាធុ។ ប្រើជាគុណនាម ប្រែថា "ប្រពៃហើយ, ស្រួលហើយ, ល្អហើយ, ល្អ (ដូចគ្នានឹងបទថា "សុន្ទរ", ត្រូវ, ត្រឹមត្រូវ; ស្រួល, ស្រួលបួល; ដែលឲ្យសម្រេចផល ឬសម្រេចប្រយោជន៍; ដែលពិត, មែន;... ។ប្រើជានាម ប្រែថា "សម្បុរស, មនុស្សចិត្តល្អ, មនុស្សចិត្តបុណ្យ, អ្នកប្រាជ្ញ...។ ជានិបាតសព្ទប្រាប់សេចក្ដីប្រែថា “ល្អ !; ល្អហើយ !; ស្រួលហើយ !; ត្រូវហើយ !; មែន !; មែនហើយ !; អរហើយ !;...” បើប្រើជាពាក្យសម្រាប់ប្រើក្នុងការទទួលអនុមោទនា, ទទួលអំណរ, ទទួលព្រមផងជាដើម : បើអស់លោក-អ្នកយល់ព្រម សូមឲ្យសទ្ទសញ្ញាថា សាធុ បីដងឲ្យព្រមៗគ្នាមក ! ។ល។ សាធុកម្ម អំពើល្អ, បុណ្យ, កុសល។ សាធុការ ការបញ្ចេញវាចាថាសាធុ.................។
Comments
Post a Comment