ពុម្ពអក្សរខ្មែរយូនីកូដបាភ្នំជ្រុងធំ (Kh Baphnom Jrung Thom.ttf)


ថ្ងៃនេះ សូមដាក់ចែកជូនឱ្យទាញយកដោយសេរី (Free Download) នូវពុម្ពអក្សរខ្មែរយូនីកូដមួយទៀត មានឈ្មោះថា "ពុម្ពអក្សរខ្មែរយូនីកូដបាភ្នំជ្រុងធំ" (Kh Baphnom Jrung Thom.ttf) ដែលបានរចនាឡើងដោយខ្ញុំ ម៉េង សុជាតិ (MENG Socheath) កាលពីថ្ងៃចន្ទ ៦ រោច ខែ បឋមសាឍ ឆ្នាំ មមែ សប្តស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ០៦ ខែ កក្កដា គ.ស. ២០១៥ ។

ពុម្ពអក្សរខ្មែរយូនីកូដមួយនេះ ខ្ញុំបានយកគម្រូតាមតួអក្សរខ្មែរដែលលោកបានសរសេរនៅលើក្របឯកសារជំនួយស្មាតី ឈ្មោះ "១ សែនបញ្ហា" មកច្នៃជាពុម្ពអក្សរខ្មែរយូនីកូដ ដើម្បីបានប្រើប្រាស់ដល់សាធារណជនទាំងឡាយ នឹងដើម្បីជាប្រយោជន៍មួយចំណែកក្នុងការលើកកម្ពស់អក្សរខ្មែរផងដែរ។


សូមអរគុណព្រះគុណ និងអរគុណ សម្រាប់ការគាំទ្រ និងការប្រើប្រាស់ពុម្ពអក្សរខ្មែររបស់អ្នកទាំងអស់គ្នា...។

Comments

Post a Comment