ពុម្អអក្សរខ្មែរយូនីកូដបាភ្នំ-សំណេរដៃ Pixel2 (Kh Baphnom_Writehand Pixel2)


          ពុម្ពអក្សរខ្មែរយូនីកូដសំណេរដៃ (Kh Writhand) ដ៏ស្រស់ស្អាតមួយនេះ ដែលរចនាឡើងដោយព្រះគុណម្ចាស់ ហ៊ុល ហ៊តហាប់ (Hul Houthhab) ហើយក៏បានដាក់ចែកជូនឱ្យប្រើប្រាស់ទូទៅ នឹងជាទីពេញនិយមរបស់អ្នកប្រើប្រាស់ទាំងឡាយផងដែរ។

ចុចលើរូបភាពដើម្បីទាញយក
          នៅពេលនេះ ពុម្ពអក្សរខ្មែរយូនីកូដសំណេរដៃមួយដ៏សែនស្រស់ស្អាតមួយនេះ បានប្តូររូបរាងទៅជា Pixel វិញម្តហើយ គឺខ្ញុំបានកាត់ជាគ្រាប់មូលៗ ហើយយកទៅតម្រៀបតាមតួអក្សរសំណេរដៃ (Kh Writhand) នោះ។ មុននឹងធ្វើនូវពុម្ពអក្សរខ្មែរយូនីកូដ Pixel មួយនេះឡើង ខ្ញុំក៏បានស្នើសុំការអនុញ្ញាតអំពីព្រះគុណម្ចាស់ ដែលជាម្ចាស់ពុម្ពអក្សរខ្មែរយូនីកូដសំណេរដៃ (Kh Writhand.ttf) នេះ កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៥  ហើយព្រះអង្គក៏បានអនុញ្ញាតឱ្យធ្វើដោយក្តីសោមនស្ស ខ្ញុំក៏បានចាប់ផ្តើមធ្វើនៅថ្ងៃទី១២ ខែ មករា ឆ្នាំ ២០១៥ តទៅ។


 ពេលធ្វើចប់នូវស្រៈ និងព្យញ្ជនៈសព្វគ្រប់ ហើយក៏បានទុកចោលទៅវិញ (មូលហេតុគឺភ្លេចស្មារតី) រហូតមកទល់គ្នានឹងថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៥ នេះ ទើបខ្ញុំនឹកឃើញ ហើយក៏បានចាប់ផ្តើមធ្វើបង្ហើយវាតែម្តង ដោយបានឱ្យឈ្មោះថា "ពុម្ពអក្សរខ្មែរយូនីកូដបាភ្នំ-សំណេរដៃ Pixel2" (Kh Baphnom_Writehand Pixel2.ttf)...ហើយខ្ញុំដាក់ចែកជូនឱ្យប្រើប្រាស់ដោយសេរី (Free) ផងដែរ។
        ​ សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ចម្ពោះលោកម្ចាស់ ហ៊ុល ហ៊តហាប់ ដែលបានអនុញ្ញាតឱ្យខ្ញុំព្រះករុណា ម៉េង សុជតិ បានកាត់នូវពុម្ពអក្សរខ្មែរយូនីកូដសំណេរដៃ (Kh Writhand) មួយនេះទៅជាពុម្ពអក្សរខ្មែរ Pixel ដូច្នេះ...៕
ចុចលើរូបភាពដើម្បីទាញយក

Comments

  1. សូមអធ្យាស្រ័យផងបង ។ ហេតុអ្វីសរសេរពាក្យថា អ៊ឹង ធួង មិនចេញចឹង។
    ពេលសរសេរពាក្យថា (អ៊ឹង) មិនអាដាក់ ស្រះ (ុ)ផង ដាក់ ស្រះ (ឹ)ជាមួយគ្នាបាន ។
    សម្រាប់ Font Kh Withhand នេះ ។

    ReplyDelete
    Replies
    1. សូមចុច "អ + ៊ > អ៊ + ឹ > អ៊ឹ + ង > អ៊ឹង"
      សូមអជ្ឈាស័យផង ដែលមិនបានតបសារភ្លាម ដោយសាររវល់ ទើបនឹងបើកមើលនេះ។

      Delete
    2. ចុចយ៉ាងនេះ "អ + ៊ > អ៊ + ឹ > អ៊ឹ + ង > អ៊ឹង" នឹងចេញហើយ
      ដោយមិនអាចចុច អ + ុ > អុ + ឹ > អុ​ឹ ឬ អ +ឹ > អឹ + ុ > អឹ​ុ នោះវានឹងចេញអ៊ីចឹងហើយ...។

      Delete

Post a Comment