ពុម្ពអក្សរខ្មែរយូនីកូដបាភ្នំ លីមូន ត្រកូលអេហ្វ (Kh Baphnom Limon F)


ពុម្ពអក្សរខ្មែរយូនីកូដបាភ្នំ លីមូន ត្រកូលអេហ្វ
(Kh Baphnom Limon F)
ដើម្បីទាញយកសូមចុចលើរូបភាព

     ពុម្ពខ្មែរលីមូន (Khmer Limon Fonts) គឺជាពុម្ពអក្សរខ្មែរមួយប្រភេទ ដែលមានរូបរាងសុទ្ធតែស្អាតៗ មានភាពទាក់ទាញ នឹងមានប្រជាប្រិយភាពខ្ពស់ក្នុងការប្រើប្រាស់ដល់បណ្តាអ្នកប្រើប្រាស់ទាំងឡាយទូទាំងព្រះជាណាចក្រកម្ពុជាយើងនេះ...។  ដើម្បីបង្កភាពងាយស្រួយ ជូនដល់មហាជនទាំងឡាយទាំងពួង ដែលមិនចេះប្រើប្រាស់ ឬវាយពុម្ពអក្សរខ្មែរប្រភេទលីមូន (Khmer Limon Fonts) គឺពិបាករកនូវតួស្រៈ និងជើងព្យញ្ជនៈមួយចំនួន ដែលមានភាពសាំញ៉ាំផងនោះ... ពេលនេះ ខ្ញុំបានប្រមូលយកនូវពុម្ពអក្សរខ្មែរលីមូន (Khmer Limon Fonts) ទាំងអស់ មកដាក់បញ្ចូលក្នុង Template ខ្មែរយូនីកូដ (Khmer Unicode) ជាបណ្តើរៗបានប្រមាណជាង ៨០ ភាគរយ (80 %) ហើយ...។
បញ្ជាក់ផងដែរថា ៖ ខ្ញុំដាក់បញ្ចូលនូវពុម្ពអក្សរនេះ ជាពុម្ពអក្សរខ្មែរយូនីកូដ មិនមានបំណងដើម្បីជាកម្មសិទ្ធិផ្ទាលខ្លួន ឬជួញដូរអ្វីនោះទេ គោលបំណងគឺចង់បង្ករភាពងាយស្រួលដល់យបងប្អូនខ្មែរទាំងអស់ បានប្រើប្រាស់...។
 ពុម្ពអក្សរខ្មែរយូនីកូដបាភ្នំ លីមូន ត្រកូលអេហ្វ ទ្រេត 
(Kh Baphnom Limon F Italic)
ដើម្បីទាញយកសូមចុចលើរូបភាព

 នឹងបានឱ្យឈ្មោះថា "ពុម្ពអក្សរខ្មែរយូនីកូដបាភ្នំ-លីមូន" (Kh Baphnom_Limon) ដូចនេះ ហើយក៏បានបំបែកជាពុម្ពអក្សរខ្មែរយូនីកូដពីរប្រភេទគឺ ៖ 
          ១- ប្រភេទពុម្ពអក្សរខ្មែរយូនីកូដបាភ្នំ-លីមូន ធម្មតា (Kh Baphnom_Limon Regular) 
          ២- និងប្រភេទពុម្ពអក្សរខ្មែរយូនីកូដបាភ្នំ-លីមូន ទ្រេត​ (Kh  Baphnom_Limon Italic)
ហើយរូបខ្ញុំក៏បានដាក់ចែកជូនឱ្សដល់លោកអ្នកទាំងឡាយ អាចទាញយកទៅប្រើដោយមិនគិតថ្លៃ (Free Download) ជាបណ្តើររួចមកហើយដែរ...។
បញ្ជាក់ផងដែរថា ពុម្ពអក្សរខ្មែរលីមូន អេហ្វ (Khmer Limon F) នេះ ខ្ញុំបានពិនិត្យរកមើលជាច្រើនលើក ច្រើនសារមកហើយ ឃើញថាមានចំនូន ៨ ពុម្ព (8 Fonts) គឺចាប់ពី Limon F1 Limon F2 Limon F3 Limon F4 Limon F5 Limon F6 Limon F7 និង Limon F8 នេះ បើមានបងប្អូនទាំងឡាយណាមានដល់ទៅ F9 ឬ F10...ថែងទៀត សូមមេត្តាជួយចែកឱ្យខ្ញុំបានប្រើប្រាស់ផងទាន...៕
==============================

៙ កិច្ចព្រមព្រៀង​ផ្ដល់​សិទ្ធិ​ចំពោះ​អ្នក​ប្រើប្រាស់​ពុម្ពអក្សរខ្មែរយូនីកូដ​បាភ្នំ​​ ៖

+ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន ៖
ពុម្ពអក្សរ​ដែល​បាន​ផ្ដល់​ជូន​នេះ លោកអ្នក​អាច​ទាញ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​ការ​ប្រើប្រាស់​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ឲ្យ​តែ​ការ​ប្រើប្រាស់​នោះ​មិន​ទាក់​ទិន​នឹង​ការ​ប្រកាន់​ពូជសាសន៍ និង អំពើ​ល្មើស​ច្បាប់។ ការ​ប្រើ​ប្រាស់​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​នេះ សំដៅ​លើ​ការ​ប្រើប្រាស់​ទាំង​អស់​ដែល​មិន​បង្កើត​ប្រាក់​ចំណូល​ហិរញ្ញវត្ថុ​តាម​បែប​មុខ​ជំនួញ មាន​ជា​អាទិ ៖
- សៀវភៅ​ប្រើប្រាស់​ផ្ទាល់​ខ្លួន
- វេបសាយត៍ និង ប្លក់ កម្សាន្ត​សម្រាប់​មិត្តភក្ដិ និង គ្រួសារ
- ការ​បោះ​ពុម្ព​ទាំង​ឡាយ​ដូចជា ខិត្តប័ណ្ណ ផ្ទាំង​ផ្សព្វផ្សាយ អាវយឺត​សម្រាប់​ព្រះវិហារ កម្មវិធី​សប្បុរស​ធម៌ និង អង្គការ​ដែល​មិន​ស្វែង​រក​ប្រាក់​ចំណេញ។

+ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម៖
ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម មិន​ត្រូវ​បាន​អនុញ្ញាត ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី​អ្នក​បង្កើត​ពុម្ព​អក្សរ​ឡើយ។ សូម​ទាក់ទង​អ្នក​បង្កើត​ពុម្ព​អក្សរ​ដើម្បី​ស្នើសុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម។ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម សំដៅ​ដល់​ការ​ប្រើប្រាស់​នៅ​ក្នុង​បរិយាកាស​ជំនួញ ដែល​រួម​មាន ៖
- នាមប័ណ្ណ ឡូហ្គោ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម វេបសាយត៍ កម្មវិធី​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន
- អាវយឺត សៀវភៅ របស់​​ផ្សេងៗ ដែល​ធ្វើ​សម្រាប់​ដាក់​លក់
- ខិត្តប័ណ្ណ ផ្ទាំង​ផ្សព្វផ្សាយ សម្រាប់​កម្មវិធី​ដែល​គិតថ្លៃ​សម្រាប់​ការ​ចូល​ទស្សនា
- ការ​ងារ​ផ្នែក​រចនា​ក្រាហ្វិក
- សកម្មភាព​ផ្សេងៗ​ទៀត​ដែល​បង្កើត​ចំណូល​ដោយ​ផ្ទាល់ ឬ ប្រយោល។
=================

Kh Baphnom Unicode Fonts EULA (Kh Baphnom Unicode Fonts END USER LICENSE AGREEMENT) :
+ Personal Use :
The given typeface may be downloaded and used free of charge for personal use, as long as the usage
is not racist or illegal. Personal use refers to all usage that does not generate financial income in a
business manner, for instance:
- personal scrapbooking for yourself
- recreational websites and blogs for friends and family
- prints such as flyers, posters, t-shirts for churches, charities, and non-profit organizations.

+ Commercial Use :
Commercial use is not allowed without prior written permission from the respective author. Please
contact the author to ask for commercial licensing. Commercial use refers to usage in a business
environment, including:
- business cards, logos, advertising, websites, mobile apps for companies
- t-shirts, books, apparel that will be sold for money
- flyers, posters for events that charge admission
- freelance graphic design work
- anything that will generate direct or indirect income.

បញ្ជាក់ (កិច្ចព្រមព្រៀងផ្ដល់សិទ្ធិចំពោះអ្នកប្រើប្រាស់ពុម្ពអក្សរខ្មែរ)  នេះចម្លងចេញអំពីប្លក់អាក្បាលធំ

Comments

  1. The Italic RAR file includes the regular F8 but not the Italic...

    ReplyDelete

Post a Comment