ពុម្ពអក្សរខ្មែរយូនីកូដមួយនេះ គឺជាពុម្ពអក្សរទី ១៣ ហើយដែលខ្ញុំបានបង្កើតវាឡើង ដោយយកទៅតាមគម្រូវម៉ូដតួអក្សរចាស់ៗ របស់ខ្មែរពីជំនាន់មុនៗ ដែលលោកបានសរសេរ ឬក៏ឆ្លាក់ ហើយនឹងបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ។
ដោយឃើញតួអក្សររបស់ខ្មែរយើងមានលក្ខណៈទ្រង់ទ្រាយស្អាតៗ គួជាទីទាក់ទាញអារម្មណ៍ របស់អ្នកប្រើប្រាស់ទាំងឡាយផងនោះ ដូចរូបទីពីរខាងលើនេះ ខ្ញុំក៏បានយកមកបង្កើតជាពុម្ពអក្សរខ្មែរយូនីកូដតែម្តទៅ ហើយបានឱ្យឈ្មោះថា "ពុម្ពអក្សរខ្មែរយូនីកូដបាភ្នំ ០១៣ ស្រុកស្រែ" ដូច្នេះ។
ចុចលើរូបភាពដើម្បីទាញយក
ដោយអំណាចនៃវីរិយភាព (គឺសេចក្តីព្យាយាម) និងខន្តី (គឺការអត់ទ្រាំ តស៊ូ) ជាមួយនឹងការចុក ស្រពន់ដៃជើង ចុកខ្នង និងរោយចង្កេះជាដើមរបស់ខ្ញុំ សូមឧទ្ទិសនូវស្នាដៃនេះជូនចំពោះលោកគ្រូឧទ្ទេសាចារ្យ ធម្មាចារ្យ សាស្ត្រាចារ្យ យឹម ចាន់សាម៉ន (ហៅអាចារ្យ ពៅ) ដែលលោកមានឧបការៈ នឹងគុណបំនាច់ដ៏ច្រើនមិនអាចនឹងគណនាបានមកលើសិស្សគណ ព្រះពុទ្ធសាសនា នឹងសង្គមជាតិ ហើយលោកបានធ្វើមរណកាលលាចាកលោកនេះទៅថ្មីៗ នៅថ្ងៃសុក្រ ៤ កើត ខែ បឋមាសាឍ ឆ្នាំមមី សប្តស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ១៩ ខែ មិថុនា គ.ស ២០១៥ វេលាម៉ោង ១០ និង ០៦ នាទី យប់ ក្នុងជន្មាយុ ៨១ ឆ្នាំ ដោយរោគាពាធ សូមលោកគ្រូជួបប្រសព្វតែសេចក្តីសុខ សេចក្តីចម្រើនក្នុងបរលោកនាយ....កុំបីអាក់ខានឡើយ។
Comments
Post a Comment