ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចព្រះសុគន្ធាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជទី១ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
-សម្តេចព្រះសុគន្ធាសង្ឃរាជាធិបតី បញ្ញាសីលោ ព្រះនា ប៉ាន
ព្រះសង្ឃនាយកទី១ គណៈធម្មយុត្តិកនិយកាយ
-ប្រសូត ព.ស. ២៣៧០ គ.ស. ១៨២៦
-ទិវង្គត ព.ស. ២៤៣៧ ម.ស. ១៨១៥
3
ព្រះរាជជីវប្រវត្តិសង្ខេប
នៃសម្តេចព្រះសុគន្ធាសង្ឃរាជាធិបតី
បញ្ញាសីលោ
ព្រះនាម ប៉ាន សម្តេចព្រះសង្ឃរាជទី ១
នៃគណៈធម្មយុត្តិកវង្ស នៃព្រះរាជាណាចក្រកម្ពុជា
3
សម្ដេចព្រះសុគន្ធាសង្ឃរាជាធិបតី
ព្រះអង្គបានសម្ភពនៅក្នុងថ្ងៃព្រហស្បតិ៍ ១ រោច ខែ កត្ដិក ឆ្នាំ ច
អដ្ឋស័ក ព.ស.
២៣៧០ គ.ស. ១៨២៦ ច.ស. ១១៨៨ នៅភូមិព្រែកព្រះស្ដេច ខេត្តបាត់ដំបង។ រីឯស្រុកកំណើតមាតាបិតារបស់សម្ដេច នៅភូមិស្ទោង ខេត្តកំពង់ធំ។ ព្រះមាតាបិតារបស់សម្ដេច បានរត់គេចទៅនៅខេត្តបាត់ដំបង ពីព្រោះមានការកើតចលាចលនៃឧកញ៉ាតេជោ ទែន។ ប៉ុន្តែនៅក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក រស់ ចន្ត្រាបុត្រ បានបញ្ជាក់ថា កាលសម័យ ព្រឹត្តិការណ៍បងប្អូន មូនាំគ្នាបង្កើតចលាចល
(គ.ស. ១៧៧៩-១៧៨៨) កាលសម្ដេចព្រះជន្មាយុ ១២ ឆ្នាំ នៅក្នុងឆ្នាំ រកា នពស័ក ព.ស ២៣៨១ គ.ស. ១៨៣៧ ម.ស. ១៧៥៩ ច.ស. ១១៩៩ បានបុព្វជ្ជាជាសាមណេរ នៅវត្តពោធិ៍ ឃុំសង្កែ ខេត្តបាត់ដំបង ខាងគណៈមហានិកាយបាន ០១ ព្រះវស្សាប៉ុណ្ណោះ។ ព្រះអង្គក៏បាននិមន្តចូលទៅក្រុង ទេព (ក្រុងថេប) ប្រទេសថៃ ស្នាក់នៅក្នុងវត្តសាកេត ខាងលទ្ធិមហានិកាយ បានចំនួន ០៤ ព្រះវស្សា។
សម្តេចបានរៀនបរិយត្តិកម្មដ្ឋាន និងផ្លូវស្មូតសូត្រ ជាបទចេះចាំប្រាដកគ្រប់យ៉ាង
ក៏ទ្រង់ជ្រាបជាក់ច្បាស់ថាៈ អាចារវិបត្តិ នៃសង្ឃក្នុងវត្តសាកេតនោះ
មិនជាទីនាំមកនូវសេចក្តីជ្រះថ្លា ទ្រង់ក៏ស្លុតព្រះហឫទ័យភ័យខ្លាចអំពីចតុរាបាយ
(អបាយមុខ ៤ យ៉ាង) ទើបព្រះអង្គទ្រង់បានប្រឹក្សាជាមួយក្រុមម៉ឺន ភូវ ឌឹន ត្រូវជាជីតុននៃព្រះអង្គ ជីតុននោះ
ក៏បាននាំព្រះអង្គ
ទៅថ្វាយសម្តេចព្រះចមក្លាវៗ ក៏បានឲ្យព្រះអង្គទៅសិក្សាក្នុងសំណាក់ព្រះញាណរក្ខិត (សុត) នៅវត្ត បរមនិវេសន៍
លុះព្រះអង្គឃើញធម៌វិន័យវង្សធម្មយុត្តិប្រព្រឹត្តទាំងអំបាលម៉ាណនោះ
ក៏ត្រឹមត្រូវតាមពុទ្ធសាសនោវាទហើយ។
លុះកន្លងមក នៅថ្ងៃ ១ រោច ខែ អាសាធ ឆ្នាំ រកា ឯកស័ក ព.ស. ២៣៩៣ គ.ស. ១៨៤៩ ម.ស. ១៧៧១ ច.ស. ១២១១ សម្ដេចមានព្រះជន្មាយុ គម្រប់ ២៤ ព្រះវស្សា ក៏បានចូលមកសុំបព្វជ្ជាឧបសម្បទាជាភិក្ខុភាវៈក្នុងគណៈធម្មយុត្តិ។ ដោយមានសម្តេច ព្រះចមក្លាវ ជាព្រះឧបជ្ឈាយ៍, ចៅឃុន ញាណរក្ខិត (សុត) ជាកម្មវាចាចារ្យ អមរាភិរក្ខិត (កើត) ជាអនុស្សាវនាចារ្យ បានសាសន-នាមបញ្ញត្តិឆាយាថា (បញ្ញាសីលោ)។
បន្ទាប់មក ព្រះអង្គបាននិមន្តចេញពីទីគង់នៅនៃ វត្តបរមនិវាស ទ្រង់មហាវីរិយៈ ដ៏ត្រឹមត្រូវតាមផ្លូវបដិបត្តិមិនឃ្លៀងឃ្លាត អំពីធម៌វិន័យ ញាំញ៉ីលទ្ធិដែលធ្វើខុសនោះ ឲ្យចេញអស់ពីចិត្ត ស្រស់បរិសុទ្ធនៅព្រហ្មចរិយធម៌ លុះចេញព្រះវស្សា ព្រះអង្គចូលប្រែប្រយោគ បានទទួល ៤ ប្រយោគ ជាមហាទ្រទ្រង់គ្រឿងជាសមណសក្តិ មានប្រាក់បៀរវត្ស ៤៨ បាទ ក្នុង ១ ឆ្នាំ។
ហើយនៅក្នុង ព.ស. ២៣៩៨ គ.ស. ១៨៥៤ ច.ល. ១២១៦ នាឆ្នាំ ខាល ឆ ស័ក ទើបបាន សម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គដួង បានធ្វើព្រះរាជសុភអក្សរ ថ្វាយព្រះចៅក្រុងសៀម សូមព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឲ្យវង្សធម្មយុត្តិកា ព្រមទាំងគម្ពីរបិដក ចំនួន ៨០ គម្ពីរ និងព្រះសង្ឃ ៧ អង្គ មាន ព្រះអមរាភិរក្ខិត (កើត) ជាដើមជូនមកផង មកតាំងពុទ្ធសាសនវង្សធម្មយុត្តិកនិកាយ នៅក្នុងក្រុងឧដុង្គមានជ័យ ប្រទេសកម្ពុជា គ្រានោះព្រះមហា (បញ្ញាសីលោ) ប៉ាន បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ព្រះអង្គបានចម្លងនូវរតនកថាបុព្វសិក្ខាសង្ខេប
បុព្វសិក្ខាវណ្ណនា របស់ចៅឃុន ព្រះអមរាភិរក្ខិត និងអក្សរក្រសៀន ទាំងអក្សរបុរាណ
ក៏បានចេះចាំស្ទាត់ទាំងគតិលោក គតិធម៌ ភាសាខ្មែរ
មគធៈភាសា ភាសាសៀម មន លាវ ភូមា លង្កា ភាសាខេមរាបុរាណជាដើម។
ពេលសម្ដេចព្រះចមក្លាវ ទ្រង់ព្រះរាជានុញ្ញាត ព្រមទាំងទ្រង់បានអារាធនា ចៅឃុន ព្រះអមរាភិរក្ខិត (កើត) និងព្រះសង្ឃ ៧ អង្គ, ឧបាសក ៤ នាក់ ឲ្យជូនព្រះមហា (បញ្ញាសីលោ) ប៉ាន មកគង់នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងឆ្នាំ ខាល ឆស័ក ព.ស. ២៣៩៨ គ.ស. ១៨៥៤ ម.ស. ១៧៧៦ ច.ស. ១២១៦។ ព្រះបាទសម្ដេចព្រះបាទអង្គដួង ទ្រង់ក៏បាននិមន្តព្រះមហា (បញ្ញាសីលោ) ប៉ាន ឲ្យមកគង់នៅក្នុង វត្តសាលាគូ (ឬហៅថា វត្តសាលាគំនូរ ឬហៅថា វត្តអំពិលបី សព្វថ្ងៃនេះ) ក្រុងឧត្ដុង្គមានជ័យ។

អំពីចំណេះវិជ្ជា
ព្រះមហា (បញ្ញាសីលោ)
ប៉ាន ព្រះអង្គមានមហាវីរិយៈសិក្សារៀនសូត្រ បានចេះចាំធម្មវិន័យ
(ព្រះត្រ័យបិដក) ជាព្រះមហា ៤ ប្រយោគ ចេះចាំស្ទាត់ទាំងអក្សរក្រសៀន ទាំងអក្សរបូរាណ
ទាំងគតិលោក គតិធម៌ ចេះចាំអក្សរភាសាសំស្ក្រឹត ភាសាមគធៈ សៀម មន លាវ ភូមា លង្កា ខេមរាបូរាណ។
ថែមទាំងបានរៀបរយប្រែគម្ពីរអភិធានប្បទីបិកា អក្ខរាភិធានសព្ទ អត្ថវិមុត្តសព្ទ
ព្រះរាជសព្ទ បុព្វសិក្ខា សិក្ខាវណ្ណនា អាគារវិន័យ និងរឿងអត្ថដទៃទៀតជាច្រើនជាប្រយោជ-ន៍ដល់កុលបុត្តទាំងឡាយ បានសិក្សាជាផ្លូវបដិបត្តិតមក។
ព្រះមហា (បញ្ញាសីលោ) ប៉ាន ទ្រង់មានមហាវីរិយៈ ប្រកាសនូវព្រហ្មចរិយធម៌ ខាងព្រហ្មចរិយៈនៃគណៈធម្មយុត្តិកវង្ស បានឲ្យបព្វជ្ជាឧបសម្បទា ដល់កុលបុត្តដែលមានសទ្ធា និងអនុគ្រោះ ដល់ឃរាវាស (គ្រហស្ថ ឬអ្នកគ្រប់គ្រងផ្ទះ) ដោយធម្មស្សវនា ធម្មទេសនា បានញ៉ាំងកុលបុត្រឲ្យទ្រទ្រង់នូវព្រះបរិយត្តិដ៏ច្រើន និងដាស់តឿនឲ្យប្រព្រឹត្តជាយ៉ាងឧក្រិដ្ឋ ក្នុងធម៌និងវិន័យជាប់ជានិច្ច ទើបព្រះពុទ្ធសាសនាធម្មយុត្តិកវង្ស ក៏រុងរឿងផ្សាយពេញព្រះរាជាណាចក្រកម្ពុជា ដរាបមកដល់សព្វថ្ងៃនេះ។

អំពីសមណស័ក្តិដែលបានទទួល
រីឯព្រះមហា (បញ្ញាសីលោ) ប៉ាន ព្រះទ្រទ្រង់ជាគណាចារ្យនៃវង្សគណៈធម្មយុត្តិកនិកាយ ក្នុងព្រះពុទ្ធសាសនាដ៏ឧក្រិដ្ឋ ក្នុងវស្សាជាបឋមនោះ
បានឡើងសមណស័ក្តិបន្តបន្ទាប់ មានដូចខាងក្រោមនេះ ៖
១- ជា ព្រះអរិយវង្ស គម្រប់ទី ២
២- ជា ព្រះវិមលធម្ម គម្រប់ទី ៣
៣- ជា ព្រះមហាវិមលធម្ម គម្រប់ទី ៤ និង
៤- បានអភិសេកជាសម្តេចព្រះសង្ឃរាជ ទ្រង់ព្រះនាមថា “សម្តេចព្រះសុគន្ធាធម្មយុត្តិកគណាធិបតីសិរីសង្ឃនាយក” ជាព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ក្នុងឆ្នាំ ម្សាញ់ នព្វស័ក ព.ស. ២៤០១ គ.ស. ១៨៥៧ ម.ស. ១៧៧៩ ដោយមានព្រះរាជានុញ្ញាត បញ្ញាត្តិឲ្យទូល និងឆ្លើយដោយពាក្យព្រះរាជស័ព្ទទាំងអស់។

អំពីស្នាព្រះហស្ថ
លុះមកដល់ព.ស. ២៤០៩ ច.ស. ១២២៧ ឆ្នាំ ឆ្លូវ សប្តស័ក ព្រះបាទសម្តេច
ព្រះនរោត្តម បរមទេវាវតាណ ស្តេចយាងមកតាំងទីក្រុងនៅភ្នំដូនពេញ
ព្រះអង្គទ្រង់បានកសាងវត្តបទុមវតីរាជវរារាម ដែលមានទទឹង ៤ សិន បណ្តោយ ៥ សិន ហើយសម្តេចព្រះសុគន្ធាធិបតី
ទ្រង់បានពន្យល់នូវអក្សរខេមរាបូរាណ ឲ្យដល់ម៉ុង្ស៊ីយ៉ើអេមិញ្ញេរៗនោះ
បានកត់ត្រាទុកចុះក្នុងសៀវភៅ យកទៅបោះពុម្ពក្នុងទីក្រុងបារីស ប្រទេសបារាំង
ដែលមានប្រើមកដល់សព្វថ្ងៃនេះ។
លំដាប់តមកទ្រង់បានបញ្ជូនឲ្យព្រះសិរិកជេនធម្ម (ចាប) និងព្រះសង្ឃចំនួន៤ អង្គទៀត ឲ្យនាំគ្រឿងសក្ការៈ និងលទ្ធិពុទ្ធសាសនា ទៅផ្ទៀងផ្ទាត់និងលទ្ធិពុទ្ធសាសនា នៅឯក្រុងលង្កាទ្វីបម្តងទៀត ទើបព្រះសុភូតិមហាថេរ ដែលជា រាមញ្ញវង្ស បានឲ្យព្រះរតនសារថេរ ដែលជាព្រះសង្ឃលង្កាទ្វីបអញ្ជើញសក្ការតបមកវិញ គឺព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធ ១ ព្រះអង្គ ព្រះអរហន្តធាតុ ១ ព្រះអង្គ កូនព្រះពោធិព្រិក្ស ១ ព្រះអង្គ ដែលបានដាំនៅមុខវត្តបទុមវតីរាជវរារាម ក្នុងថ្ងៃអង្គារ ១០ រោច ខែ មាឃ ឆ្នាំ កុរ នព្វស័ក ព.ស. ២៤៣១ ចុ.ស. ១២៤៩។
ព្រះសុគន្ធាសង្ឃរាជាធិបតី ព្រះអង្គទ្រង់បានប្រារព្ភកសាងព្រះចេតិយធំមួយ នៅវត្តបទុមវតីរាជរារាម ដើម្បីតម្កល់នូវព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ និងមានសមិទ្ធផលជាច្រើនទៀត នៅក្នុងវត្តនានា និងក្នុងព្រពុទ្ធសាសនា។

អំពីការសោយព្រះទិវង្គត
សម្ដេចព្រះសុគន្ធាសង្ឃរាជាធិបតី សម្តេចពញរះសង្ឃនាយក
នៃគណៈធម្មយុត្តិកនិកាយ (បញ្ញាសីលោ) ប៉ាន
ព្រះអង្គទ្រង់ សោយទិវង្គតនៅថ្ងៃ ៧ ᧴ ៣ ឆ្នាំ ម្សាញ់ បញ្ជស័ក ព.ស. ២៤៣៧ គ.ស. ១៨៩៤ ម.ស.
១៨១៥ ចុ.ស. ១២៥៥ ក្នុងព្រះជន្មាយុ គម្រប់ ៦៨ ព្រះវស្សា
ដោយព្រះរោគាពាធ គឺព្រះអង្គទ្រង់ប្រឈួនចុកសៀតព្រះឧទរ។
រីឯព្រះចេតិយ ដែលសម្តេច (បញ្ញាសីលោ) ប៉ាន កសាងមិនទាន់បានរួច រាល់ចប់សព្វគ្រប់ផង
ព្រះអង្គទ្រង់សោយទិវង្គតទៅ ហើយត្រូវបានសម្តេចព្រះមង្គលទេព្វាចារ្យ (ភទ្ទកូ) អៀម បានឃោសនាកសាងបន្ត រហូតបានបញ្ចប់សព្វគ្រប់
ហើយក៏បានតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ ព្រះអរហន្តធាតុ
និងបានបញ្ចុះសិរីអដ្ឋិធាតុនៃសម្តេចព្រះសុគន្ធាធិបតី (បញ្ញាសីលោ) ព្រះនាម ប៉ាន
នៅថ្ងៃ ៤ ᧱ ៦ ឆ្នាំ រកា នព្វស័ក ព.ស. ២៤៤១
ចុ.ស. ១២៥៩ ត្រូវនិងថ្ងៃទី០១ ខែ
ឧសភា គ.ស. ១៨៩៩ និងជាចារិកពុទ្ធសាសនាតមកដល់សព្វថ្ងៃនេះ។
ហេតុនេះ
ទើបលោកសម្តែងថា “ជីវិតនៃសត្វលោកទាំងឡាយ
រមែងរលត់ទៅវិញជាធម្មតា បើមិនបានធ្វើប្រយោជន៍ឯណានីមួយទុកឲ្យអ្នកដទៃ ហើយជីវិតនោះ
ក៏ឈ្មោះថាគ្មានខ្លឹមសារដែរ លុះតែបានធ្វើប្រយោជន៍អ្វីមួយ ជាគម្រូច្បាស់លាស់សម្រាប់ជាប្រទីបដល់សត្វលោក
ឲ្យសត្វលោកបានប្រព្រឹត្តល្អតាមពុទ្ធសាសនោវាទ
ទើបជីវិតនោះឯងរស់នៅមានខ្លឹមសារយ៉ាងពិតប្រាកដ ប្រៀបដូចជាសម្តេចព្រះសុគន្ធាធម្មយុត្តិកគណាធិបតីសិរីសង្ឃនាយក
(បញ្ញាសីលោ) ប៉ាន ព្រះសង្ឃរាជនៃគណៈធម្មយុត្តិកវង្សនៃព្រះរាជាណាចក្រកម្ពុជា
ព្រះអង្គមានព្រះជន្មាយុបានត្រឹមតែ ៦៨ ព្រះវស្សាតែប៉ុណ្ណោះ ឈ្មោះថា
ព្រះអង្គស្ថិតស្ថេររស់នៅ អស់កាលជាយូរអង្វែង ដោយកម្លាំងមហាវីរិយៈ
ដើម្បីប្រយោជន៍ដល់មហាជនជាច្រើន ទាំងបព្វជិត និងទាំងគ្រហស្ថ គូរជាយកមកជាទិដ្ឋានុគតិ
នៃព្រហ្មចរិយធម៌តទៅខាងមុខ នឹងមានឧបការគុណ ដល់សិស្សានុសិស្ស សាធុសប្បុរសទាំងឡាយជាអនេកប្បការ”។
3
ព្រះរាជបណ្តាំ
សម្តេចព្រះសុគន្ធាធិបតី
(បញ្ញាសីលោ) ប៉ាន មានព្រះរាជបណ្តាំទុកថា ៖
១)- លោកសង្ឃ ត្រូវរក្សាពូជពង្សខ្លួនជាបួស។
២)- លោកសង្ឃ កុំធ្វើខ្លួនឲ្យដូចជារុយ
ដែលចូលចិត្តលាមក។
៣)- លោកសង្ឃ លោកសង្ឃកុំធ្វើខ្លួន
ឲ្យដូចជាស្ពាន។
សេចក្តីពន្យល់សង្ខេប
១)-លោកសង្ឃ
ត្រូវបដិបត្តិឲ្យត្រឹមត្រូវតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ទើបទៅជាអ្នកបួស
ដែលរក្សាទុកនូវពូជពង្សរបស់ខ្លួនបាន បើមិនបានបដិបត្តិតាមធម្មវិន័យនោះទេ
មិនឈ្មោះថាជាអ្នកបួសទេ ជាអ្នកបំផ្លាញ់ពួជាអ្នកបួសចោលទៅវិញ។
២)- លោកសង្ឃ កុំជាប់ជំពាក់និងលាភសក្ការៈ បើជាប់ជំពាក់ហើយ និងស្លាប់ដូចជារុយ ដែលចូលចិត្តលាមក តែកាលណាគេបន្ទោរបង់ថែមមកទៀត និងសង្កត់ងាប់មិនខានឡើយ។
៣)- លោកសង្ឃ កុំធ្វើជាស្ពានសម្រាប់ចម្លងពីត្រើយម្ខាង ទៅម្ខាង ប៉ុន្តែស្ពាននៅនិងមួយកន្លែង ដដែលមិនទៅមុខនោះទេ លោកសង្ឃ មិនមែនតែជាកន្លែងសម្រាប់ឲ្យពុទ្ធបរិស័ទឆ្លងទៅស្ថានសួគ៌ និងនិព្វានទេ កុំនឹងនៅតែមួយ

កន្លែង
ត្រូវប្រឹងប្រែងរកស្ថានសួគ៌ និងនិព្វានស្មរាប់ខ្លួនឯងផង។
3
Comments
Post a Comment